កញ្ញា ស្រីមុំ បានទៅដល់នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីចូលបំភ្លឺជុំវិញរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា
(ភ្នំពេញ)៖ មន្រ្តីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងនៅមុននេះបន្តិចថា កញ្ញា កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានមកដល់ការិយាល័យនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនហើយ នៅវេលាម៉ោងប្រមាណ៨៖៥០នាទី ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ។
សូមជំរាបថា កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងចំពោះសារសំឡេងបរិហាកេរ្តិ៍នាង ចេញពីខ្សែអាត់សំឡេងមួយដែលគេចោទថាជាសម្លេងលោក កឹម សុខា និងស្រ្តីវ័យក្មេងម្នាក់ឈ្មោះ «ស្រីមុំ» ដែលបែកធ្លាយនៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន។ នៅក្នុងបណ្តឹងនោះ ធី សុវណ្ណថា បានអះអាងថា អ្នកទាំងពីរនោះបានមួលបង្កាច់ និងជាការបំផ្លើសការពិត ដែលបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់នាង។
ប្រភពៈ freshnewsasia