ឆ្លើយតបនឹងការComment របស់អ្នកគាំទ្រនៅលើបណ្តាញសង្គម Facebook សម្តេចហ៊ុន សែន​នាយ​ក​រដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មន្ត្រីថ្នាក់ជាតិមិនត្រូវទៅដណ្តើមតួនាទី នៅថ្នាក់ក្រោមជាតិទេ គឺត្រូវ​ទុក្ខឱកាសឲ្យមន្ត្រីថ្នាក់ក្រោមជាតិនានា ដូចជាតួនាទីចៅហ្វាយខេត្តជាដើម។​ សម្តេចបញ្ជាក់ថា​ពីពេល​នេះ​តទៅ បេក្ខភាពដែលបញ្ជូនពីលើ គឺត្រូវដកចេញ​បញ្ឈប់ទាំងអស់ គឺត្រូវរើសមន្ត្រី​ក្នុងខេត្តឲ្យ​ធ្វើចៅ​ហ្វាយខេត្ត។

សូមបញ្ជាក់ដែរថាកន្លងមកសម្តេចស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាស​ថាក្រសួង​ត្រៀម​​ផ្លាស់ប្តូរ​អភិបាល​ខេត្ត​​មួយចំនួន ព្រោះ អភិបាលខេត្តទាំងនោះ មាន​​អាយុ​ជិត​ចូលនិវត្តន៍ និងក៏ធ្វើ​ឡើ​ង​​ដើម្បី​លុ​ប​​បំ​ បាត់មន្ត្រីមួយចំនួនដែលចូលចិត្ត​ធ្វើការងារអន្តរាគមន៍​ផងដែរ។​សម្តេច​ក៏បាន​បង្ហើ​ប​​ដែរ​ថា ជាគោ​ល​ការណ៍របស់រាជរដ្ឋាភិ​បា​ល​ ការជ្រើសរើសមន្ត្រីសម្រាប់​ចូលកាន់​តំ​ណែ​ង​អភិបាល​ខេត្ត​ថ្មី​ និង​អភិបាល​ខេ​ត្តរងគឺ​ជ្រើសរើសពី​មន្ត្រី​ដែល​កំពុងបំរើការ​ងារ​នៅក្នុងខេត្តនោះ ដោយ​​​មិន​អាចជ្រើសរើស​មកពីខាង​ក្រៅ​បានទេ ៕(ដោយ៖ខាត់ សុធី)

4

ប្រភពៈ vayofm