Albert Einstein (1879-1955) ជា​កំពូល​អ្នកប្រាជ្ញ​ស​ញ្ញាតិ​អាមេរិក ដើមកំណើត​អាល្លឺម៉ង់ ។ លោក​ជា​អ្នកបង្កើត​ឡើង​នូវ​ច្បាប់​ប្រៀប​ចង្អៀត និង​ច្បាប់​ប្រៀបធៀប​ទូលាយ ។ ទន្ទឹមនឹង​ការរួមវិភាគទាន​ដ៏​ធំធេង​លើ​វិស័យ​វិទ្យាសាស្ត្រ លោក​នៅបាន​គេ​ស្គាល់​ថា​ជា​អ្នក​កំប្លុកកំប្លែង​បែប​ទស្សនៈ​វិទ្យា​យ៉ាង​ស៊ីជម្រៅ​ម្នាក់​ផងដែរ ។​

Albert-Einstein-4-675x400Albert Einstein កើត​ថ្ងៃទី​១៤ មីនា ១៩៧៩

Loading...

​យើង​សាក​ល្បងមើល តើ​ពាក្យពេចន៍​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​គេ​ចាត់ទុក​លោក​ថា​ជា​អ្នក​កំប្លុកកំប្លែង​បែប​ទស្សន​វិទ្យា​ស៊ីជម្រៅ​៖

– កម្លាំង​ស្រូប​ទាញ​ពុំ​ទទួលខុសត្រូវ រឿង​ស្នេហា​ប្រុស​ស្រី​ទេ ។​
– ពេល​អ្នក​អង្គុយ​សាសង​ជាមួយ​ស្រី​ស្រស់ស្អាត​ម្នាក់ ២ ម៉ោង នោះ​អ្នក​នឹកស្មានថា ទើបតែ ២ នាទី ទេ ។ ប៉ុន្តែ គ្រា​អ្នក​អង្គុយ​ក្បែរ​ឡក​ម្តៅ​ក្តៅ​មួយ​តែ ២ នាទី នោះ​អ្នក​គិតថា គឺ ២ ម៉ោង ហើយ ។ នេះឯង​ជា​ច្បាប់​ប្រៀបធៀប ។​
– មានរឿង​២​ដែល​អណ​ន្តៈ លំហ​អវកាស និង​ភាពល្ងង់ខ្លៅ​របស់​មនុស្ស ។ ប៉ុន្តែ ខ្ញុំ​នៅ​ពុំទាន់​ប្រាកដ​ទេ ពីដំបូង (​លំហ​អវកាស​) ។​
– អប់​រំជា​របស់​ដែល​នៅ​សេសសល់ ក្រោយពី​អ្នក​បំភ្លេចចោល​នូវ​អ្វីៗ​ដែល​បាន​រៀន​នៅ​សាលា ។​
– វិទ្យាសាស្ត្រ បើ​ពុំមាន​សាសនា​ទេនោះ គឺ​វា​ពុំមាន​លំនឹង ។ រីឯ​សាសនា​ដែល​ពុំមាន​វិទ្យាសាស្ត្រ​ទេ នោះ​គឺ​ភាពល្ងង់ខ្លៅ ។​
– ពុំមែន​ខ្ញុំ​ប្រាជ្ញា​ណាស់ណា​ទេ គ្រាន់តែ​ខ្ញុំ​បន្ត​នៅ​នឹង “​បញ្ហា​” យូរ​ជាង​ប៉ុណ្ណោះ ។​
– ទឹកចិត្ត​ដ៏​មហិមា​ទាំងឡាយ តែងតែ​ប៉ះទង្គិច ជាមួយ​ការប្រឆាំង​តបត​ពី​បណ្តា​បញ្ញា​ដែល “​ទាប​ថោក​” ។​
– មាន​សំណួរ​មួយ​ដែល​ម្តងម្កាល វា​ធ្វើ​ឲ្យ​ខ្ញុំ​ស្រពិចស្រពិល ភ័ន្តច្រឡំ នោះ​គឺៈ ខ្ញុំ​ឆ្កួត ឬ អ្នកដទៃ​ឆ្កួត ? ។​
– បុរស​ណាក៏ដោយ ដែល​អាច​ថើប​ស្រី​ស្អាត​បណ្តើរ ហើយ​បើករថយន្ត​បាន​សុវត្ថិភាព​ផង នោះ​តាមពិត គឺ​គាត់​ពុំបាន​ថើប​ចេញពី​បេះដូង​ទេ ហើយក៏​ពុំ​ស័​ក្ខិ​សម ដើម្បី​ទទួលយក​ដែរ ។​
– លើ​លោកីយ៍​នេះ ពុំមាន​សុភមង្គល​លាយឡំ​នឹង​អព្ពមង្គល​ឡើយ ។ នេះ​គ្រាន់តែ​ជា​ការគិត​មួយបែប​ប៉ុណ្ណោះ ៕