នៅព្រឹកថ្ងៃពុធនេះស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ប្រមាណជា១០នាក់ដែលជាប់ចោ​ទ​​ក្នុង​សំនុំ​រឿង​ដីធ្លី បានរិះ​គន់​តុ​លាការកំពូលដែលបានប្រ​កាសសាលដីការក្សាការផ្តន្ទាទោសលើពួកគេដូច​​កា​រស​​​ម្រេចរបស់សា​លាឧទ្ធរណ៍។

កាលពីថ្ងៃទី២ខែមីនាស្ត្រីទាំងនោះបានចូលការពារបណ្តឹងសាទុក្ខរបស់ពួកគេប្រឆាំងនិ​ងសាល​ដីកាផ្ត​ន្ទាទោសរបស់​សាលាឧទ្ធរណ៍ដោយអះអាងថា ពួកគេបា​នមិនធ្វើអ្វីខុសដូចការចោទប្រកាន់ទេនិង​ស្នើ​​ឲ្យតុលាការជាន់ខ្ពស់មួយនេះទម្លាក់​បទចោទដល់ពួកគេ។

Loading...

Photo_Tem56dbfcvcbplate_872x562សកម្មជនដីធ្លីនៅតំបន់បឹងកក់

នៅព្រឹកថ្ងៃទី១៦ខែមីនានេះប្រធានចៅក្រមក្នុងអង្គជំនុំជម្រះលោក សឹង បញ្ញាវុឌ្ឍ បានប្រកាស​ថាផ្អែ​ក​តាមរបាយការណ៍ របស់ចៅក្រមឯកសារបស់​អាជ្ញាធរលោកថាអាចយកជាការបាន។

ប៉ុន្តែ​លោក សឹង បញ្ញាវុឌ្ឍ អះអាងថាចំណែកការលើកឡើងរបស់​មេធាវីការពារជនជាប់ចោទនិងស្ត្រីជាជ​ន​​​ជា​ប់ចោទដែល​បានអះអាងក្នុងសវនាការលោកថាចម្លើយដោះសារខុសពីការពិត។

លោក សឹង បញ្ញាវុឌ្ឍ បាន​ចា​ត់ទុក​ថាសាលដីការបស់សាលាឧទ្ធរណ៍ដែលរក្សាការផ្តន្ទាទោសទៅលើ​ស្ត្រីនៅ​តំប​ន់បឹ​ងក​ក់​ទាំ​ង​១៣នាក់កន្លងទៅលោកថាត្រឹមត្រូវតា​មទម្រ​ង់ច្បាប់។

ភ្លាមៗនោះស្រ្តីជាសកម្មជនដីធ្លីនិងជាជនជាប់ចោទដែលចូលស្តាប់ការប្រកាសសាលដីកាបានបញ្ចេញ​ប្រ​តិ​កម្ម​រិះ​គន់តតបវិញខ្លាំងៗថាការសម្រេចនេះរងសម្ពាធឥទ្ធិនយោបាយនិងអំណាចទឹកប្រាក់។

អ្នកស្រី គង់ ចន្ថា បានស្រែកទាំងសម្តីក្រេវក្រោតពេលដើរចេ​ញពីបន្ទ​ប់សាវ​នា​ការថាសាលដីកានោះហាក់​មិនបានជួយការពារជនរងគ្រោះ ហើយបែរជាលើកទឹកចិត្តអាជ្ញាធរនិង​ក្រុម​​ហ៊ុ​​ន​ដែលពួកគេបាន​រំលោភ​យកដីអ្នកភូមិទៅវិញ។

ពួកគេបង្ហាញការអស់ជំនឿក្នុងការស្វែងរកយុត្តិធម៌តាមតុលាការហើយងាកមកជឿ​លើបុណ្យ​បា​ប​ទៅ​វិញ​។

ស្រីនោះថា៖ “ខ្ញុំសូមដាក់បណ្តាសាអ្នកឯង លោកតុលាការព្រះរាជអាជ្ញាហ្នឹង ឲ្យកម្មពារវិញទាំងអស់លើក្រុមគ្រួសារអ្នកឯង កុំឲ្យមានសេចក្តីសុខឲ្យមានរឿងមានទុក្ខលំបាករហូត។ ហើយងាប់ទៅសូម​ឲ្យ​យកសំ​ណុំរឿងអ្នកបឹង​កក់ទៅដាក់ក្នុងផ្នូរផង”។

អ្នកស្រី ទេព វន្នី បានអះអាងដែរថាសាលដីការបស់តុលាការកំពូលនេះបានការពារតែទង្វើម​​ន្ត្រីខិល​ខូច​និ​ង​ក្រុមហ៊ុនដែលបានរំលោភយកដីអ្នកភូមិ។ លោកថា៖ “ពួកខ្ញុំនៅតែទទួលបានអយុត្តិធម៌ពីតុលាការនៅស្រុកខ្មែរហ្នឹងតែម្តង ។ អញ្ចឹងនៅថ្ងៃនេះទៀតសោតជាភស្តុតាងម្ចាស់ណាស់ថាតុលាការនៅស្រុកខ្មែរនៅ​​តែបន្តធ្វើឈ្នាន់របស់​មន្ត្រីអ្នកមានអំណាច មន្ត្រីពុករលួយ និងជាឈ្នាន់របស់អ្នកមានលុ​យនៅក្នុងប្រ​ទេ​ស​កម្ពុជាហ្នឹង”។

កាលពីថ្ងៃទី១៤ខែមីនាឆ្នាំ២០១៦ស្ត្រីជាសកម្មជនដីធ្លី២នាក់នៅភូមិថ្មីឃុំតាំងសំរោង ខេត្តកំពង់ស្ពឺ ត្រូ​វ​បា​​ន​​តុលា​ការខេត្តនោះដោះលែងឲ្យនៅក្រៅឃុះបណ្តោះអាសន្នទាំងម៉ោង១១យប់បន្ទាប់ពីមានកិច្ច​អន្តរាគម​ន៍ពីនាយករដ្ឋមន្ត្រី។

លោកនាយករដ្ឋមន្ត្រីបានសរសេរនៅលើហ្វេសប៊ុកលោកថាលោកខកចិត្តទៅនឹងតុលាការខេត្តកំពង់ស្ពឺដែលបាន​ចាប់ឃុំ​ខ្លួ​ន​ស្ត្រីតំណាងអ្នកភូមិដែលតវ៉ារឿងដីធ្លី ហើយលោកបានឲ្យកូនប្រុសពីរនាក់ទៅ​ធានា​ឲ្យ​​ស្រ្តីសកម្មជនដីធ្លី​​​​​​​ទាំ​​​​​ងនោះឲ្យបាន​នៅ​ក្រៅឃុំបណ្តោះអាសន្ន។ ជាងនេះទៅទៀ​តលោកនា​យ​ករដ្ឋម​ន្ត្រីប​ញ្ជាឲ្យ​ក្រ​​សួ​ង​យុត្តិធម៌ពិនិត្យមើលពីករណីឃុំខ្លួននេះ ហើយក្រសួងយុត្តិធម៌ក៏បានកោះប្រជុំ​មន្រ្តី​តុលា​ការ​នៅថ្ងៃពុធនេះទៀត។

សកម្មជនដីធ្លីម្នាក់ទៀតអ្នកស្រី បូវ សោភា អះអាងថាបើនាយករដ្ឋមន្ត្រីពិតជាយក​ចិត្តទុក​ដាក់​ពីទុក្ខ​លំបាករបស់អ្នកមានជ​ម្លោះ​ដី​​ធ្លី​ពិតប្រាកដមែន នាយករដ្ឋមន្ត្រី​គួរពិនិត្យមើ​លពីទុក្ខលំបា​ករបស់​អ្នកមានជ​ម្លោះដីធ្លី​នៅ​តំ​បន់​បឹងកក់ដូចគ្នា។

អ្នកស្រី បូវ សោភា អះអាងថាការធ្វើឲ្យតុលាការឯករាជ្យ ការទប់ស្កាត់មិនឲ្យមន្ត្រីខិលខូចរំលោភ​យក​ដី​ធ្លីពីពលរដ្ឋ ស្ត្រីរូបនោះថាជាការទាក់ទាញសន្លឹកឆ្នោតសម្រាប់ការពារតំណែងនាយករដ្ឋម​ន្ត្រីនៅ​​ពេ​ល​​បោះឆ្នោតខាងមុខ។ ស្ត្រីនោះ​ថា៖ “សូមឲ្យសម្តេចដូរយុទ្ធសាស្ត្រកែប្រព័ន្ធតុលាការគ្រប់គ្រង​សមា​ជិក​របស់​សម្តេច គេចផុតពីការប្លប់ដីរបស់ប្រជាពលរដ្ឋ សម្តេចមានច្ឆន្ទៈដោះស្រាយជូនប្រជាពលរដ្ឋខ្ញុំជឿ​ជា​ក់ថាសម្តេចមិនខ្វះសន្លឹកឆ្នោតទេ។ អញ្ចឹងកៅអីសភាក៏សម្តេ​ច​ការពារបានដែ។ បើសិនជា​សម្តេច​មិន​ចាត់វិ​ធាន​ការលើសមាជិករបស់សម្តេចទេ  ខ្ញុំជឿថា២០១៨នេះសម្តេចមិ​នបាច់​ទៅឃោ​សនាកន្លែងណាទៀតទេប្រជាពលរដ្ឋលែងជឿទុកចិត្តហើយ ព្រោះវេទនាដោយសារសមា​ជិករបស់ស​ម្តេច​ច្រើ​នពេក។ កា​រពារ​ផ្ទះខ្លួ​នឯងជាប់គុកម្នាក់ដល់ទៅ២ដងអញ្ចឹងខ្ញុំអស់ជំនឿហើយ”។

កាល​ពីឆ្នាំ២០១២ស្ត្រីជាសកម្មជនដីធ្លីនៅតំបន់បឹងកក់ចំនួន១៣នាក់មានអ្នកស្រី​ ទេ​ព វន្នី សុង ស្រី​លា​ភ​​ ហេង មុំ បូវ សោភា លោកយាយ ង៉ែត ឃុន និងស្ត្រីមួយចំនួនទៀតត្រូវ​អា​ជ្ញាធ​រខ​ណ្ឌ​​​​​ដូន​​ពេញ​ចា​ប់​​ខ្លួ​ន​នៅ​​កន្លែងតវ៉ាក្នុងភូមិ១ សង្កាត់ស្រះចក។

ក្រោ​​​យមក​សកម្មជនដីធ្លីទាំងនោះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ​៦​ខែ​ចោទពីបទកាន់​​​កា​ប់​​ដោយខុសច្បាប់លើអចលនវត្ថុសាធារណៈនិង​ប្រឆាំងរាជការ​សាធារ​ណៈ​​មា​ន​ស្ថា​ន​​ទ​​ម្ង​ន់​​ទោ​​ស។

ប៉ុ​ន្តែក្រោយពីឃុំខ្លួ​នបាន១ខែ៣ថ្ងៃសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសឲ្យស្រ្តីទាំងនោះបាននៅក្រៅឃុំ​ប​​​​​ណ្តោះ​អាសន្ន ប៉ុន្តែ​ទោសដែលនៅសល់ត្រូវសាលាឧទ្ធរណ៍សម្រេចព្យួរ។

ករ​ណីនេះធ្វើឲ្យស្ត្រី​ជាសក​ម្មជ​នដីធ្លីជាជនជាប់ចោទប្តឹងសារទុក្ខទៅតុលាការកំពូលទាមទារឲ្យទ​ម្លាក់​បទ​​ចោ​ទដោ​យ​អះអាង​ថា​ពួកគេមិនបានប្រ​ព្រឹត្តបទល្មើស​ដូចការចោ​ទប្រកា​ន់​នោះ​​ទេ។

មន្ត្រីគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូលោក អំ សំអាត ដែលតាមដានករណីនេះបង្ហា​ញ​​​ការ​​ខក​ចិត្តទៅនឹងសាលដីការបស់តុលាការកំពូលនេះដោយយល់ថាសេចក្តីសម្រេចរ​បស់តុលាកា​រជា​​ន់ខ្ព​ស់ពេលនេះធ្វើឡើង​ស៊ីសង្វាក់គ្នាទៅនឹងវិធានការកន្លងទៅរបស់អាជ្ញាធរ។

លោកថា៖ “ដោយសាតែការចាប់ហើយ ការចោទប្រកាន់ហើយ កាលណាតុលាការលើ​កលែ​ងការចោ​ទប្រ​កាន់​ទៅបាន​ន័យថាវាធ្វើឲ្យបាក់មុខបាក់មាត់ទៅដល់អាជ្ញាធរដែលបានចាប់អ្នកទាំងអ​ស់ហ្នឹងហើយ​បាន​បញ្ជូ​ន​ទៅ​ហើយដែល​តុលាការថ្នាក់ក្រោយបា​នផ្តន្ទាទោសនោះទេបាទ”។

VODមិនអាចសុំការឆ្លើយតបបន្ថែមពីចៅក្រមតុលាការកំពូលដែលបានប្រកាសសាលដីកានៅ​​ព្រឹ​ក​​ថ្ងៃ​ពុធ​នេះ ​​លោក សឹង បញ្ញាវុឌ្ឍ បានទេជុំវិញការលើកឡើងរបស់អ្នកមានជម្លោះដីធ្លីនេះដោ​យ​លោក​អះ​អា​ង​ថាកំ​ពុ​ង​ជាប់ប្រជុំ។

ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសច្រើនដងថាលោកមិនមាន​ឥទ្ធិព​លទៅ​លើ​ប្រ​ព័​ន្ធ​យុត្តិធម៌​នៅកម្ពុជាទេ។

ទោះជាយ៉ាងណាក្រោយពីរិះគន់និងស្រែកដាក់បណ្តាសារមន្ត្រីនៅតុលាការកំពូល ស្រ្តីនៅ​តំប​ន់បឹង​ក​ក់ទាំងនោះបាន​បន្តទៅស្រែកនៅមុខព្រះបុរមរាជវាំងទទួចឲ្យព្រះមហាក្ស​ត្រពិ​និត្យ​​មើ​​​ល​​​ពី​​​​​​ឯករាជ្យ​ភាពរប​ស់​​​តុលា​ការដែលពួកគេថាបច្ចុ​ប្បន្ននេះប្រព័ន្ធយុត្តិធម៌មិនអាចផ្តល់យុត្តិធម៌​ដល់សហ​គម​ន៍ក្រីក្រដែល​រង​​គ្រោះបានទេ៕

ប្រភពៈ VOD