វ៉ាក់សាំងសាកល្បងប្រឆាំងនឹង Virus គ្រុនឈាម មានប្រសិទ្ធភាព ១០០%
ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បានប្រកាសពីប្រភេទវ៉ាក់សាំងសាកពិសោធន៍ប្រឆាំង Virus គ្រុនឈាម មានប្រសិទ្ធភាព ១០០% ក្នុងការពិសោធន៍ថ្មីៗកន្លងមកនេះ ធ្វើឲ្យគេអាចជំរុញល្បឿននៃការផលិតវ៉ាក់សាំងប្រឆាំង Virus Zika ។
តាមការប្រកាស នោះវ៉ាក់សាំង TV003 ត្រូវបានគេពិសោធន៍សាកល្បង ជាមួយមនុស្សមួយក្រុមមាន ៤៨ នាក់ ហើយ ១/២ នៃចំណោមមនុស្សនោះ ត្រូវបានចាក់វ៉ាក់សាំងនេះ ។ ៦ ខែ ក្រោយមក ក្រុមទាំង២ត្រូវបានគេចម្លងនូវ Virus គ្រុនឈាមប្រភេទ២ ត្រូវបានគេធ្វើឲ្យខ្សោយ ។
Virus គ្រុនឈាមប្រភេទ២ ជាប្រភេទពិបាកទប់ស្កាត់បំផុត ក្នុងចំណោម Virus ទាំង៤ ប្រភេទ នៃជំងឺដ៏កាចសាហាវនេះ ។
លទ្ធផលគឺៈ ក្នុងចំណោមមនុស្ស ២១ អ្នកដែលបានចាក់វ៉ាក់សាំង TV003 ពុំមាននរណាម្នាក់ មានរោគសញ្ញានៃជំងឺគ្រុនឈាមទេ ។ រីឯអ្នកដែលនៅក្រុមពុំបានទទួលវ៉ាក់សាំង TV003 គឺសុទ្ធសឹងមានបង្ហាញចេញនូវសញ្ញា Virus នេះក្នុងឈាម ដែល ៨០% មានចេញសញ្ញាកន្ទួល ហើយ ២០% បរិមាណឈាមសធ្លាក់ចុះ ។
ការពិសោធន៍មុនៗ ក្នុងអំឡុងពេល ១៥ ឆ្នាំ មកហើយ របស់វិទ្យាស្ថានជាតិនេះ វ៉ាក់សាំងប្រភេទមុន អាចទប់ស្កាត់បានតែ Virus គ្រុនឈាម Type ១, ៣ និង៤ តែពុំមានសមត្ថភាពរាំងស្កាត់ប្រភេទ២ទេ ។
ក្រុមស្រាវជ្រាវនៅបានលើកឡើងថា លទ្ធផលវិជ្ជមានរបស់វ៉ាក់សាំងនេះនៅបានគាំទ្រដល់ការអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំង Virus Zika ដែលជាប្រភេទ Virus មានអម្បូររួមគ្នានឹង Virus គ្រុនឈាម ។
តាមអ្នកស្រី Durbin ជាសាស្ត្រាចារ្យរងនៃមហាវិទ្យាល័យសុខាភិបាលអន្តរជាតិ ចំណុះសាលាសុខាភិបាលសហគមន៍ Bloomberg នៃសកលវិទ្យាល័យ Johns Hopkins ក៏ព្រមានថា វ៉ាក់សាំងទាំងនេះ ពិតជាពិបាកក្នុងការផលិត ព្រោះបើធ្វើពុំត្រឹមត្រូវទេ វាក្លាយជាវ៉ាក់សាំងបង្កគ្រោះថ្នាក់ទៅវិញ ៕