(ភ្នំពេញ)៖ ស្វាយរបស់ប្រទេសកម្ពុជា ត្រូវបាននាំចេញជាលើកដំបូង ទៅកាន់ប្រទេសក្នុងសហគមន៍អឺរ៉ុប ដើម្បីចូលរួមប្រកួតប្រជែង ស្វាយបរទេស នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប។

ការនាំចេញស្វាយជាលើកដំបូងនេះ ត្រូវបានលោកឧកញ៉ា ម៉ុង ឬទ្ធី ក៏បានបង្ហាញនូវអារម្មណ៍រីករាយ ក្នុងការបំពេញក្តីស្រមៃរបស់ខ្លួន ដែលនាំចេញស្វាយរបស់កម្ពុជាទៅកាន់បរទេសបាន។

Loading...

ថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ លោកឧញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ថា នេះជាលើកទី១ហើយដែលក្រុមហ៊ុន រប​ស់លោកបាននាំចេញស្វាយទៅកាន់ប្រទេសអឺរ៉ុប លោកថាបើទោះបីជានាំចេញបានចំនួនតិចតួចក្តី ប៉ុន្តែវាជាមោទនភាពមួយ របស់កម្ពុជាផងដែរ។

លោកឧញ៉ា ម៉ុង ឬទ្ធី បានឲ្យដឹងថា «បើទោះបីជាខ្ញុំត្រូវឆ្លងកាត់ការលំបាក រាប់រយពាន់ឧបសគ្គយ៉ាងក៏ដោយ ប៉ុន្តែបំណងប្រាថ្នាដែលខ្ញុំប៉ង តាំងពីយូរយាណាស់មកហើយនោះ ថាថ្ងៃណាមួយខ្ញុំនឹងនាំចេញផ្លែស្វាយដែលដាំនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា របស់យើងទៅកាន់ទីផ្សារ សហគមន៍អឺរ៉ុបឲ្យបាន។ ពេលនេះអី្វដែលជាបំណងប្រាថ្នារបស់ខ្ញុំ បានសម្រេចពិតប្រាកដមែន បើទោះបីខ្ញុំទទួលបានប្រាក់ចំណេញតិចតួច យ៉ាងណាក៏ដោយ។ ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំចង់ឱ្យពិភពលោកទទួលថា កូនខ្មែរមួយនាក់នេះ ពិតជាមានទេពកោសល្យឥតខ្ចោះផ្នែកកសិកម្ម និងអាចសាងកិត្តិសយផ្នែកកសិកម្ម ជូនប្រទេសជាតិបាន»។

លោកឧញ៉ា ម៉ុង ឬទ្ធី មិនបានបញ្ជាក់ពីចំនួន នៃការនាំចេញផ្លែស្វាយជាលើកដំបូងនេះឡើយ ប៉ុន្តែលោកថា នៅក្នុងឆ្នាំនេះគ្រោង និងនាំចេញផ្លែស្វាយឲ្យបាន២០០តោន។ ស្វាយ២០០តោននេះ មិនមែនតែស្វាយរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី តែប៉ុណ្ណោះទេ គឺជាស្វាយកែវរមៀត របស់ប្រជាពលរដ្ឋផងដែរ៕

12920360_1714965455408471_2404482637440055007_n

12512670_1714965425408474_6186869335128931944_n 12919629_1714965422075141_1323116166232497377_n
12923349_1714965522075131_3888878994906329611_n

12472312_1714965515408465_8773975092196499471_n

ប្រភពៈ freshnewsasia