រដ្ឋាភិបាល​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក នៅព្រឹក​ថ្ងៃ​ពុធនេះ បាន​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​៣៥​លាន​ដុល្លា​រអា​មេ​រិក​សម្រាប់​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍកម្ពុជា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី៣០ខែ​មីនា ស្ថានទូតអាមេរិក​ប្រចាំកម្ពុជា​ឲ្យ​ដឹង​ថា​​រដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់​ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​(USAID) បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀ​ង​ក្នុង​ការ​ផ្តល់ថ​វិកាចំនួន៣៥លានដុល្លារអាមេរិក​សម្រាប់​វិស័យ​សុខភាព​សាធារ​ណៈ​និង​អប់រំ កម្មវិធី​បរិ​ស្ថាន​និង​កសិ​កម្មនៅកម្ពុជា។​ សេចក្តី​​ប្រកាស​ព័ត៌មាន​​​បន្ត​ថាទឹក​ប្រាក់​នេះ​ជាទឹក​ប្រាក់​ដែល​ផ្តល់​ឲ្យ​កម្ពុជា​ជា​ជំហា​ន​​ដំបូង​ក្នុង​កញ្ចប់​ទឹក​ប្រាក់​ចំនួន​ប្រមាណ១៣៧លាន​ដុល្លារដែល​ផ្តល់​សម្រាប់​ទ្រ​ទ្រង់​ការ​អភិ​វឌ្ឍ​កម្ពុជា​​រយៈពេល​៣ឆ្នាំទៅ​លើ​វិស័យសុខា​ភិបាល អប់​រំ បរិស្ថាននិង​កសិកម្ម។

Loading...

ការ​ចុះ​ហត្ថ​លេខានេះមាន​ភាគី​តំណាង​កម្ពុជា​លោកឧបនាយករដ្ឋមន្ត្រី​ គាត់​ ឈន់ និង​ប្រធាន​ទី​ភ្នាក់​ងារ​សហរដ្ឋអា​មេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ USAID លោក​ស្រី​Rebecca Blackនិង​ឯកអគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អា​មេ​រិកលោក William A. Heidt​។​

ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​នោះ សហរដ្ឋ​អាមេ​រិក​ជឿ​ថាកិច្ចព្រមព្រៀងផ្តល់ជំនួយទ្វេភាគីនេះ នឹងជួយ​ដល់​​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាលកម្ពុជា ដោយ​កែលម្អ​​គុណ​ភាព​នៃ​ការ​ថែ​ទាំ​សុខ​ភាព​ លើក​កម្ពស់​​​អាហា​រូបត្ថម្ភសម្រាប់​មាតានិងកុមារ បង្កើនទីផ្សានិងផលិតកម្មកសិកម្ម ការពារ​ធន​ធាន​ធម្ម​ជាតិ​របស់កម្ពុជាហើយជួយសិស្សកម្ពុជាក្នុងការរៀនអាន៕

ប្រភពៈ freshnewsasia