(​វ៉ាស៊ីនតោន​)៖ អ្នកជំនាញ​ផ្នែក​សព្វាវុធ​ទំនើបៗ​របស់​អាមេរិក បាន​លើកឡើង​ថា ការ​ធ្វើ​តេស្ត​គ្រាប់​មី​ស៊ី​ល​ដើរ​ដោយ​ឥន្ធនៈ​រឹង (solid-fuel missile) របស់​កូរ៉េ​ខាងជើង កាលពី​ពេល​ថ្មីៗ​នេះ​គឺ​នៅ​ស្ទើរ ខ្លាំងណាស់ ដោយ​ប្រទេស​នេះ​ត្រូវការ​ពេល​រាប់​ឆ្នាំ​ទៀត ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​បាញ់​គ្រាប់​មី​ស៊ី​ល ប្រភេទ​ខាងលើ ដែល​អាច​ធ្វើ​ការវាយប្រហា​រ​ដល់ ទឹកដី​អាមេរិក​បាន​។ នេះ​បើ​តាម​ការចេញផ្សាយ មុន​នេះ​បន្តិច​ដោយ​សារព័ត៌មាន Channel News Asia នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦​។​

​កាលពី​សប្តាហ៍​មុន​នេះ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​អនុញ្ញាត​ឲ្យមាន​កា​រ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​គ្រាប់​មី​ស៊ី​ល ដើម្បី​ត្រៀម​ធ្វើ​ការវាយប្រហារ​ដ៏​អស្ចារ្យ និង​គួរឲ្យខ្លាច​ទៅលើ បេះដូង​សត្រូវ​នានា​របស់​ខ្លួន​។

Loading...

​នៅក្នុង​នោះ​ដែរ គ្រាប់​មី​ស៊ី​ល​ផ្ទុក​ដោយ​ឥន្ធនៈ​រឹង​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​កូរ៉េខាងជើង​អះអាងថា ខ្លួន​បាន​សម្រេច​ការអភិវឌ្ឍ ដែល​វា​បាន​ត្រៀម​រួចរាល់​នឹង​អាច​ធ្វើការ​បាញ់​ក្នុង​នាទី​ណាមួយ​ក៏បាន​។ យ៉ាងណាក៏ដោយ ផ្នែក​ជំនាញ​អាមេរិក បាន​ធ្វើ​ការសន្និដ្ឋាន​តា​មរយៈ​រូបភាព​ពី​ប្រព័ន្ធ​ផ្កាយរណប​នោះ​ថា កូរ៉េខាងជើង មិន​ទាម់​អាចមាន​លទ្ធភាព​ដល់​កម្រិត​នោះ​ឡើយ ដោយ​រដ្ឋ​កុ​ម្មុយ​និស្ត​មួយនេះ ត្រូវការ​ពេល​រាប់​ឆ្នាំ​ទៀត​៕

7c1491f7d8ca57e054d4a4be299db1fa40b7105e

ប្រភពៈ freshnewsasia