​មនុស្សលោក​នឹងត្រូវ​ស្រែក​លា​ព្រះ​ច័ន្ទ នា​ថ្ងៃ​ណាមួយ គ្រា​ដែល​ព្រះអាទិត្យ​លេប​យក​ផែនដី ។​

Matt Siegler តារាវិទូ​ដ៏​ល្បីល្បាញ​ម្នាក់ ឲ្យ​ដឹងថា ព្រះ​ច័ន្ទ​កំពុងតែ​ចាកចេញ​សន្សឹម​ពី​តារាវិថី​របស់​ផែនដី -​ចេញ​ផុតពី​កំលាំង​ស្រូប​ទាញ​របស់​ភព ។ ប្រការនេះ​មានន័យថា ព្រះ​ច័ន្ទ​នឹង​ក្លាយជា​ភព​ឯករាជ្យ ហើយ​វា​ងាយ​នឹង​ប៉ះទង្គិច​ជាមួយ​ភព​ដទៃ ។​

Loading...

Matt Siegler បានប្រកាស​ជា​សាធារណៈ នូវ​ការស្រាវជ្រាវ​របស់លោក​លើ​គេហទំព័រ Nature Today ថា ព្រះ​ច័ន្ទ​បាន​ចលនា​ចេញពី​ស្នូល​បង្វិល​របស់​វា តាំងពី​មុននេះ ៣ ពាន់​លាន​ឆ្នាំ​ម្លេះ ។​

​យើង​សាកល្បង​ចោទ​សួរថា តើ​ព្រះ​ចន្ទ​ចលនា​ចេញ​ផុតពី​តារាវិថី ហើយ​ប៉ះទង្គិច​ជាមួយ​ភព​ដទៃ​មាន​បង្កឡើង​នូវ​មហន្តរាយ​ចំពោះ​មនុស្សលោក​ដែរ ឬ អត់ ? ព្រះ​ច័ន្ទ​ចលនា​ឃ្លាតឆ្ងាយ​ពី​ផែនដី​សន្សឹម​ប្រមាណ ៣ សង់ទីម៉ែត្រ ក្នុង​១​ឆ្នាំៗ ។ ហេតុនេះ មនុស្ស​នៅ​អាច​សម្លឹង​ឃើញ​វា​ប៉ុន្មាន​ពាន់​លាន​ឆ្នាំ​ទៀត ។ ចំណែក​ព្រះអាទិត្យ​នឹង​កាន់តែ​ធំ​ឡើងៗ រហូត​មាន​ទំហំ​យ៉ាង​ធំ​សម្បើម ហើយ “​លេប​” ផែនដី ក្នុងអំឡុងពេល​ប្រហាក់ប្រហែលគ្នា​នេះ ។​

moon​ព្រះ​ច័ន្ទ​កំពុង​ចលនា​ងាក​ចេញ​ផុតពី​តារាវិថី​របស់​វា​

​កាលពី​ឆ្នាំ ២០១៥ ក្រុម​តារាវិទូ​របស់​អង្គការ NASA ក៏​ធ្លាប់​បានលើកឡើង​នូវ​ការសន្និដ្ឋាន​មួយ​ស្រដៀង​គ្នា​នេះដែរ ហើយ​ថាៈ ព្រះអាទិត្យ​មាន​និន្នាការ​ស្រូបយក​ភព​ទាំងអស់ ដែល​វិល​ជុំវិញ​មក​កៀក​ខ្លួន រួច “​លេប​” វា នៅពេលដែល​ឋា​ម​ពលព្រះ​អាទិត្យ​រីងស្ងួត រួច​ក៏ “​ស្លាប់ទៅ​” ។​​

​ការវាយតម្លៃ​គួរ​ឲ្យ​ខ្លា​ចនេះ ត្រូវបាន​លើកឡើង បន្ទាប់ពី​កែវ​តារាសាស្ត្រ Kepler របស់ NASA ថត​យកបាន​នូវ​ទិដ្ឋភាព ដែល​ផ្កាយ​កន្តឿ​សមាន​លេខ​សម្គាល់ WD 1145 017 ស្ថិតនៅ​ចម្ងាយ​ពី​ផែនដី​ប្រមាណ ៥៧០ ឆ្នាំ ពន្លឺ បាន​បដិសន្ធិ​ឡើង ក្រោយពេល​វា “​ស៊ី​” នូវ​ភព​ទាំងអស់ ដែល​ហោះហើរ​ជុំវិញ​វា ។​

​អាស្រ័យហេតុនេះ ក្រុម​តារាវិទូ​ខ្វាយខ្វល់​ថា ការដែល​ព្រះអាទិត្យ​រីងស្ងួត​ឋា​ម​ពល រួច “​បរិភោគ​” ផែនដី គឺជា​រឿង​មួយ​អាច​កើតមាន​ពិតប្រាកដ ៕

moon1​រូបភាព​និម្មិត​រូប​មួយ​ពី​ភព​ត្រូវ​តារា​ដែល​ចាស់ និង​ធំ​សម្បើម​លេប​យក​

​តាម​ឯកសារ​បរទេស​

​ប្រភពៈ CEN