​ប្រភព​មួយចំនួន​ឲ្យ​ដឹងថា អាជ្ញាធរ​អវកាស​អឺរ៉ុប កំពុងមាន​គំរោង​ស្ថាបនា​ភូមិ​មួយ លើ​…​ភព​ព្រះ​ចន្ទ ។​

​តាម CNN មេដឹកនាំ​អាជ្ញាធរ​អវកាស​អឺរ៉ុប Johann-Dietrich Woerner ឲ្យ​ដឹងថា ភូមិ​ពិសេស​មួយ​នេះ នឹង “​បំរើ​វិទ្យាសាស្ត្រ អាជីវកម្ម ទេសចរណ៍ និង​រួមទាំង​គោលបំណង​អាជីវកម្ម​” ។ ក្នុង​កិច្ចសម្ភាសន៍​វីដេអូ​ត្រូវបាន​បង្ហោះ​ផ្សាយ​លើ​គេហទំព័រ​របស់​ស្ថាប័ន​នេះ Woerner ឲ្យ​ដឹងថា មូលដ្ឋាន​មួយ​លើ​ភព​ព្រះ​ចន្ទ ជា​ជំហាន​រីកចម្រើន​សមស្រប ក្នុងការ​ត្រួតត្រា​អវកាស​របស់​មនុស្សលោក ។​

Loading...

​លោក​ឲ្យ​ដឹង​បន្ថែមទៀតថា ភូមិ​នេះ​នឹង​ជំនួស​ឲ្យ​ស្ថាប័ន​អវកាស​អន្តរជាតិ ក្នុង​ថ្ងៃ​អនាគត ។ ស្ថានីយ៍ ISS បាន​បំរើ​ដល់​មនុស្ស​តាំងពី​ឆ្នាំ ២០០០ មកទល់​បច្ចុប្បន្ន ។ ដំបូង ISS មាន​គំរោង​ឲ្យ “​ចូល​និវត្ត​” នៅ​ឆ្នាំ ២០២០ ប៉ុន្តែ ថ្មីៗ​នេះ វា​ត្រូវបាន​លើក​ទៅ​ឆ្នាំ ២០២៤ វិញ ។ តាម​អាជ្ញាធរ​អវកាស​អឺរ៉ុប ឲ្យ​ដឹងថា គេ​ត្រូវ​ចំណាយពេល​ប្រមាណ ២០ ឆ្នាំ ដើម្បី​ត្រៀម​បច្ចេកវិទ្យា​ស្ថាបនា​ភូមិ​មួយ​លើ​ភព​ព្រះ​ចន្ទ បាន​រួចរាល់ ។​

xay-nha-tren-mat-trang​ភូមិ​នេះ នឹង​ជំនួស​ស្ថានីយ៍​អវកាស​អន្តរជាតិ នា​ថ្ងៃ​អនាគត​

​តាម Woerner នោះ គេ​នឹង​ប្រើប្រាស់​ធនធាន​លើ​ភព​ព្រះ​ចន្ទ ដើម្បី​សាងសង់​ភូមិ​នេះ​ជំនួស​ឲ្យ​ការនាំ​វត្ថុធាតុដើម​ពី​ផែនដី ។ សំណង់​នៃ​អគារ​នេះ នឹងត្រូវ​អនុវត្ត​ដោយមាន​ការគាំទ្រ​ពី​បច្ចេកវិទ្យា​បោះពុម្ព 3D និង Robot ។​

​លោក​ពោលថាៈ “​យើង​ពុំ​តម្រូវ​ឲ្យ​មាន​បរិមាណ​ថវិកា​ច្រើន​តាំងពី​ដំបូង​ទេ​… យើង​អាច​ចាប់ផ្តើម​តាម​បេសកកម្ម​ចុះ​សំចត​តូច​មួយ អមដោយ​ផែនការ​ត្រូវបាន​បង្កើត​ដោយ​ប្រទេស​ច្រើន​” ។​

xay-nha-tren-mat-trang-1​វត្តមាន​ជា​អចិន្ត្រៃយ៍​របស់​មនុស្ស​លើ​ភព​ព្រះ​ចន្ទ អាច​គ្រោះថ្នាក់ ដោយសារ​វិទ្យុសកម្ម​អវកាស​

​ចំពោះ​ហានិភ័យ​វិទ្យុសកម្ម​អវកាស ត្រូវបាន Woerner បកស្រាយ​ថា គេ​អាច​កាត់បន្ថយ​វា តាមរយៈ​ជ្រើសរើស​ទីតាំង​ត្រឹមត្រូវ​លើ​ឋាន​ព្រះ​ចន្ទ ។ “​ប្រសិនបើ​យើង​ឈានចូល​តំបន់​ងងឹត​លើ​ភព​ព្រះ​ចន្ទ នោះ​ត្រូវ​ជ្រើស​យក​បណ្តា​ទីតាំង​ពុំមាន​វិទ្យុសកម្ម ឯ​ចុង​ប៉ែក​ខាងត្បូង ។ នោះ​ជា​កន្លែង​ដែល​ជាទី​ងងឹត​អមតៈ ហើយ​យើង​អាច​រកបាន​ប្រភពទឹក​” – លោក​បកស្រាយ ។​

​បើតាម​សន្ធិសញ្ញា​អវកាស​ដែល​ចុះហត្ថលេខា​នា​ឆ្នាំ ១៩៦៧ នោះ​គ្មាន​ប្រទេស​ណាមួយ អាច​ប្រកាស​ពី​កម្មសិទ្ធិ​នៃ​ភព​ព្រះ​ចន្ទ​បានទេ ។ អាជ្ញាធរ​អវកាស​អឺរ៉ុប ចង់​ឲ្យ​ភូមិ​លើ​ភព​ព្រះ​ចន្ទ​នេះ ជា​ទ្រព្យ​សប្ប​និម្មិត​រួម​របស់​អន្តរជាតិ ហើយ​ជា​មូលដ្ឋាន​ជួយ​ដល់​កិច្ចសហប្រតិបត្តិការ រវាង​បណ្តា​ប្រទេស​ធ្វើ​អាជីវកម្ម​ភព​ព្រះ​ចន្ទ ៕