របកគំហើញថ្មីៈ ម៉ាស៊ីនជំនួយបេះដូងដ៏តូចច្រឡឹង
នាយកដ្ឋានស្បៀងអាហារ និងឱសថអាមេរិក (FDA) ទើបយល់ព្រមដាក់ឲ្យប្រើប្រាស់ឧបករណ៍ជំនួយបេះដូង Micra TPS ដ៏តូចមានទំហំប៉ុនគ្រាប់ថ្នាំវីតាមីន១ប៉ុណ្ណោះ ។
ទំហំរបស់ Micra TPS ស្មើនឹង១/១០ ប្រៀបនឹងបរិក្ខារជំនួយបេះដូងធម្មតាដទៃទៀត ។ នេះក៏ជាឧបករណ៍ជំនួយបេះដុងកំពូលតូច ត្រូវបានរដ្ឋាភិបាលអាមេរិកអនុម័តឲ្យប្រើការជាលើកដំបូង ។
ឧបករណ៍ជំនួយបេះដូង ជាបរិក្ខារមួយដែលពុំមែនពេលណាក៏ងាយស្រួល និងងាយប្រើដែរទេ ។ ប៉ុន្តែ ជាមួយទំហំដ៏តូច នោះ Micra TPS វាបានជួយធ្វើឲ្យដំណើរការប្រើប្រាស់ងាយស្រួលជាងមុន ក៏ដូចជាលើកកម្ពស់កិច្ចការព្យាបាលដល់អ្នកជំងឺ ។
ក្រុមហ៊ុនបរិក្ខារសុខាភិបាល Medtroni, Irland បានដាក់ឲ្យប្រើប្រាស់ឧបករណ៍ជំនួយបេះដូង Micar TPS ។ លទ្ធផលគឺ អ្នកជំងឺប្រមាណ ៩៦% ទទួលបាននូវអារម្មណ៍ធូរស្រាល ងាយប្រើចំពោះឧបករណ៍នេះ ។ ខណៈពេលដែលភាពងាយស្រួលចំពោះឧបករណ៍ដទៃត្រូវបានទទួលអត្រាត្រឹមតែ ៥១% ប៉ុណ្ណោះ ។
ក្រៅពីទំនាក់ទំនងនោះ Micra TPS នៅអាចធ្វើសកម្មភាពបានដល់ទៅ ១២ ឆ្នាំ ។ ឧបករណ៍នេះ នៅអាចអនុញ្ញាតឲ្យអ្នកជំងឺថត MRI បានដោយពុំប្រទះនូវគ្រោះថ្នាក់អ្វីទាំងអស់ ៕
ឧបករណ៍ជំនួយបេះដូង Micra TPS អាចសកម្មភាពបានរយៈពេល ១២ ឆ្នាំ