បច្ចុប្បន្ននេះ កាន់តែមានមនុស្សច្រើនឡើងៗគិតថា ការបរិភោគសាច់ច្រើនពុំល្អសំរាប់សុខភាព ហេតុនេះ គេនាំគ្នាតមសាច់ ។ ប៉ុន្តែ មនុស្ស ៦ ប្រភេទ ខាងក្រោមនេះ ពុំអាចខ្វះសាច់បានឡើយ ប្រសិនចង់មានសុខភាពមាំទាំល្អ ។

១- អ្នករងរបួស ឬ អ្នកជំងឺវះកាត់ៈ អ្នកដែលទើបរងរបួស ឬ វះកាត់រួច ត្រូវការនូវបរិមាណប្រូតេអ៊ីនយ៉ាងច្រើន ព្រោះរាងកាយមានតម្រូវការប្រូតេអ៊ីន សំរាប់ជួយឲ្យមុខរបួសសះស្បើយ និងជួយឲ្យមានកំណើនសាច់ដុំ ។ ក្នុងចំណោមវិធីសាស្ត្រល្អបំផុតសំរាប់មានប្រូតេអ៊ីន នោះគឺត្រូវបរិភោគសាច់ ។

Loading...

២- មនុស្សចាស់វ័យពី ៦៥ ឆ្នាំ ឡើងៈ ក្នុងវ័យស្របាលនេះ សាច់ដុំរបស់រាងកាយចាប់ផ្តើមហា ហើយមានតែប្រូតេអ៊ីនទេ ទើបជួយបង្អាក់ការហារនេះបាន ។ ប្រសិនបើពុំបរិភោគសាច់ នោះក៏អាចបរិភោគស៊ុត ឬ បណ្តាផលិតផលធ្វើពីទឹកដោះ ដើម្បីជំនួស ។

៣- ស្ត្រីមានគភ៌ និងកំពុងបំបៅកូន
គេត្រូវការប្រូតេអ៊ីនសំរាប់មនុស្ស ២ នាក់ ។ ហេតុនេះ ចាំបាច់ត្រូវបរិភោគសាច់ច្រើន ។

៤- មនុស្សខ្វះឈាម
អ្នកជំងឺខ្វះឈាមស្ទើរតែទាំងអស់ គឺបណ្តាលមកពីកង្វះប្រូតេអ៊ីន និងជាតិដែក ដែលសារធាតុបំប៉នទាំង២នេះ មានក្នុងសាច់ ពិសេសសាច់ក្រហមៈ ជ្រូក, គោ, ពពែ ។ល។

៥- ស្ត្រីកំពុងមានរដូវ
ស្ត្រីស្ថិតក្នុងអំឡុងពេលមានរដូវ តម្រូវការនូវឋាមពល ហើយពេលនោះ អង្គបដិបក្ខរបស់រាងកាយចុះខ្សោយ ចាំបាច់ត្រូវបំពេញបន្ថែមប្រូតេអ៊ីន និងឋាមពលឲ្យបានទាន់ពេលវេលា ។ ដូច្នេះ គប្បីបរិភោគសាច់ឲ្យបានច្រើន ។

៦- កុមារ និងក្មេងជំទង់
ចំពោះមុខសញ្ញាស្ថិតក្នុងដំណាក់កាលលូតលាស់ ការសំយោគប្រូតេអ៊ិនរបស់រាងកាយច្រើនជាងការបំប្លែង ហេតុនេះ ត្រូវការនូវសាច់ច្រើន ដើម្បីផ្គត់ផ្គង់បរិមាណប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ ធានាមានឋាមពលចាំបាច់សំរាប់ការលូតលាស់ ៕

1461812624-thit