បុរសម្នាក់នៅក្នុងប្រទេសប្រេស៊ីល ដែលចង់បង្កើនការយល់ដឹងអំពីបញ្ហានៃការកាប់បំផ្លាញព្រៃឈើនៅ Amazon Rainforest, បានបង្ហាញភាពអច្ឆរិយៈរបស់គាត់ដោយដើរជើងទទេរ នៅលើអំបែងដបកែវដ៏មុតៗស្រួច ខណៈបៀមពស់ ៥ ក្បាល នៅក្នុងមាត់របស់គាត់ ។

2934n329sbn

លោក Arteval Duarte បានថតខ្លួនឯង ដោយលើកយួរពស់ ៥ ក្បាល ដាក់ចូលក្នុងមាត់របស់គាត់ ខណៈដើរតាមកម្រាលអំបែងដបកែវស្រស់ៗ ស្ថិតនៅកន្លែងមួយ ក្នុងទីក្រុង Pará ។

Duarte ដែលក៏ត្រូវបានស្គាល់ថាជា “The Ninja of Serpents” តែងយកតាមខ្លួនជាមួយពស់ច្រើនក្បាល នៅក្នុងបណ្តាពេលនៃការធ្វើបាតុកម្មរបស់គាត់ ។

នៅក្នុងខែ មិថុនា នេះ, Duarte បានធ្វើការតវ៉ានៅទីក្រុង Pará, ទីកន្លែងដែលគាត់ដាក់ពស់ ៤ ប្រភេទ ផ្សេងៗគ្នា នៅក្នុងមាត់របស់គាត់ រយៈពេលច្រើនវិនាទី ។

ក្រោយការសម្តែង Duarte ក៏បានបញ្ចេញឲ្យដឹងថា ពស់ទាំងនោះពុំបង្កទុក្ខដល់ខ្លួនគាត់នោះទេ ។

គួរបញ្ជាក់ថា Duarte ដែលជាសកម្មជនប្រឆាំងការកាប់បំផ្លាញព្រៃឈើ, ត្រូវបានគេស្គាល់យ៉ាងច្បាស់ តាមរយៈការសម្តែងភាពអស្ចារ្យគួរឲ្យព្រឺសាច់នេះ នៅតាមទីសាធារណៈ ធ្វើជា “វិធី” មួយ ដើម្បីការពារការកាប់ដើមឈើ ។

Duarte និយាយថា គាត់បាននិងកំពុងគ្រប់គ្រង និងបង្ហាត់ពស់ពិស, ពីងពាង និងសត្វដទៃទៀត អស់រយៈពេល ១៥ ឆ្នាំ មកហើយ ។ គាត់ក៏ទទួលបានពានរង្វាន់និនចាពស់ « Snake Ninja » ផងដែរ សម្រាប់ជំនាញរបស់គាត់ ។ ហើយគាត់ក៏បានចំណាយពេលច្រើនឆ្នាំ រស់នៅក្នុងព្រៃ Amazon នេះ ៕