អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា នឹងធានានូវការគោរពសិទ្ធិមនុស្សពេញលេញ រួមបញ្ចូលទាំងសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសមាគម និងសេរីភាពនៃការប្រមូលផ្តុំ។ លោក បាន គីមូន (Ban Ki-moon) អំពាវនាវដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យបន្តវប្បធម៌សន្ទនាតទៅទៀត។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសន្ទនាជាមួយលោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃអង្គារ ទី៧ មិថុនា។ លោក បាន គីមូន បានបង្ហាញក្តីព្រួយបារម្ភជុំវិញសេចក្តីរាយការណ៍អំពីការបំភិតបំភ័យ ការរំលោភបំពាន និងការចាប់ខ្លួនមន្ត្រីអង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ សមាជិក គ.ជ.ប និងសមាជិកគណបក្សប្រឆាំង ដែលកំពុងរីករាលដាលនៅកម្ពុជា។

សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយយប់នេះ!

ប្រភពៈ RFA