គិតមកទល់ពេលវេលានេះ ពួកអ្នកវិទ្យាសាស្ត្រចិននៅតែពុំទាន់រកឃើញមូលហេតុផ្លូវការ នាំដល់ការកើតជំងឺមហារីកសុដន់, ដោយគ្រាន់តែលើកឡើងបាននូវកក្តាហានិភ័យ ។

Breast-Cancer1

Loading...

មហារីកសុដន់ជាជំងឺមានអត្រាកើត និងស្លាប់ខ្ពស់ជួរមុខនៅស្ត្រីលើទូទាំងពិភពលោក ។ ប៉ុន្តែ ពេលត្រូវបានសួរអំពីមូលហេតុណា ដែលបណ្តាលឲ្យអត្រានេះកើនលឿន, ពួកជំនាញការឲ្យដឹងថា ពិបាកដើម្បីសន្និដ្ឋានហេតុផ្ទាល់មួយ ដោយគ្រាន់តែអាចកំណត់បានកក្តាហានិភ័យ ។

មនុស្សជាច្រើនចាត់ទុកថា មហារីកសុដន់មានទំនាក់ទំនងយ៉ាងធំ ដល់កក្តាតំណពូជ ។ រឿងនេះ មានន័យថា សាច់ញាតិនៅក្នុងគ្រួសារដូចជាជីវដូនខាងម្តាយ, ម្តាយ, បងប្អូនស្រីកើតជំងឺមហារីកសុដន់ នោះហានិភ័យកើតជំងឺនេះខ្ពស់បំផុត ។ ពួកជំនាញការមិនបដិសេធកត្តាតំណពូជ តែនេះពុំមែនជាមូលហេតុចំបងបណ្តាលឲ្យមានការកើនឡើងជំងឺមហារីកសុដន់ ។

“បច្ចុប្បន្ននេះ, ភាគរយស្ត្រីកើតជំងឺមហារីកសុដន់ ដោយសារតំណពូជពិបាកស្ថិតិណាស់, តែអត្រានេះនៅចំណុះទៅលើប្រទេស, ជនជាតិ និងតំបន់ដែនដី ។ ឧទាហរណ៍ដូចជានៅបណ្តាប្រទេសអឺរ៉ុប និងអាមេរិក អត្រានេះខ្ពស់គួរសម” ។

កត្តាពីខាងក្នុងមួយទៀត ក៏ធ្វើឲ្យកើនហានិភ័យកើតមហារីកសុដន់នៅស្ត្រី នោះគឺការដែលស្ត្រីមានរដូវឆាប់ (មុនអាយុ ១២ ឆ្នាំ), អស់រដូវយឺត (ក្រោយ ៥០ ឆ្នាំ), ស្ត្រីមិនសម្រាលកូន និងមិនឲ្យកូនបៅដោះ… មានអត្រាកើតមហារីកសុដន់ខ្ពស់ជាងស្ត្រីផ្សេងៗ ។

ក្រៅពីកត្តាខាងក្នុងដូចបាននិយាយខាងលើ, ពួកជំនាញការឲ្យដឹងថា មូលហេតុសំខាន់បង្កជាជំងឺនេះ គឺនៅបណ្តាលពីកត្តាខាងក្រៅ ពិសេសគឺបរិស្ថានរស់នៅ ។ រឿងនេះ ត្រូវបានបញ្ជាក់តាមរយៈតួលេខស្ថិតិ, តាមរយៈនោះស្ត្រីនៅបណ្តាប្រទេសរីកចម្រើន ក៏មានអត្រាកើតមហារីកសុដន់យ៉ាងខ្ពស់ ដោយសារផលវិបាករបស់របៀបរបបរស់នៅទំនើបដូចជាៈ ជក់បារី, ទទួលទានស្រា, របបទទួលទានគ្មានសុវត្ថិភាព, ថាមពលច្រើន, ជាតិសរសៃតិច… ឬ ដូចជាការពន្យារកំណើត, រំលូតកូន, រស់នៅ និងធ្វើការក្នុងបរិស្ថានកខ្វក់… ជាកត្តាធ្វើឲ្យកើនហានិភ័យកើតមហារីកសុដន់ ៕