យោងតាមវីដេអូបង្ហោះចូលអ៊ីនធើរណេត, ស្ត្រីម្តាយវ័យក្មេងម្នាក់នៅក្នុងប្រទេសប្រេស៊ីល នៅតែខំប្រឹងបំបៅដោះកូនតូចដែលឃ្លានអ៊ឹមរបស់នាងយ៉ាងស្ងប់ស្ងាត់ គ្មានការតក់អ្វីឡើយ ថ្វីបើជើងរបស់នាងបាក់ឈឺចុកចាប់យ៉ាងណាក៏ដោយ ក្រោយជួបគ្រោះថ្នាក់ចរាចរម៉ូតូចូលក្រោមរថយន្ត ។

មនុស្សម្នាបាននាំគ្នាមកចោមរោមមើលទាំងក្តីរន្ធត់ ខណៈស្ត្រីរងគ្រោះរូបនោះ បានកំពុងអង្គុយនៅលើដី, បំបៅដោះកូនដើម្បីបំពេញការស្រេកឃ្លានរបស់វា ថ្វីបើរងរបួសធ្ងន់ធ្ងរនៅត្រង់ជើងរបស់នាងក្តី ។

ហេតុការណ៍គួរឲ្យអាសូរនេះបានកើតឡើងប៉ុន្មាននាទី ក្រោយម្តាយនោះបានបើកម៉ូតូជួបគ្រោះថ្នាក់ចូលក្រោមរថយន្ត ។ ជាលទ្ធផលនៃបុកគ្នារវាងរថយន្ត និងម៉ូតូនេះ, ស្ត្រីជាម្តាយបានបាក់ជើង ។

សំណាងល្អ ដែលកូនរបស់នាងពុំរងរបួស ។ ក្រោយគ្រោះថ្នាក់កើតឡើងជិតកន្លះម៉ោង, រថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុ និងដឹកនាំយកនាងទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

នាងត្រូវរំពឹងថា នឹងជាសះស្បើយទាំងស្រុងវិញ នាពេលមុខនេះ ៕

Woman-breastfeeds-moments-after-breaking-her-leg-in-a-motorbike-accident

Woman-breastfeeds-moments-after-breaking-her-leg-in-a-motorbike-accident (1)