ក្រោយសង្គ្រាមលោកលើកទី២ កងទ័ពអាមេរិកចូលរួមតែក្នុងសង្គ្រាម ជាអាទិ៍ៈ សង្គ្រាមនៅឈូងសមុទ្រពែក្ស, សង្គ្រាមអ៊ីរ៉ាក់, អាហ្វហ្គានីស្ថាន… ចំនួនអ្នកស្លាប់ និងរបួសរបស់ទ័ពអាមេរិក តែងមានចំនួនតិចជាងច្រើន ប្រៀបទៅនឹងគូប្រយុទ្ធ ។ ប៉ុន្តែ ទោះយ៉ាងនេះក្តី ពួកគេបែរជាប្រឈមនឹងហេតុការណ៍គួរឲ្យខ្លាច ។ ពួកគេសុទ្ធសឹងជាទ័ពស្រួចខ្លាំងពូកែ ត្រូវបានបំពាក់ដោយយោធភ័ណ្ឌទំនើបៗពិភពលោក ។ ប៉ុន្តែ ហេតុអ្វីបានជាពេលរកឃើញសាកសពរបស់យុទ្ធមិត្តខ្លួន ពួកគេច្រើនបាញ់ស្រោចទៅលើនោះ ?

មូលហេតុចម្បង អាស្រ័យដោយសាកសពរបស់យុទ្ធមិត្តខ្លួន ច្រើនត្រូវបានកងទ័ពសត្រូវបង្កប់មីនពុំងាយមើលដឹង ដែលប្រសិនបើពួកគេទៅប៉ះពាល់តែបន្តិច នោះចំនួនអ្នកស្លាប់នឹងកើនឡើងក្នុង១ប៉ប្រិចភ្នែក ។ ទោះបីជាជម្រើសព្រៃផ្សៃបន្តិចមែន តែពួកគេពុំមានជម្រើសផ្សេងឡើយ ដើម្បីរក្សាបានអាយុជីវិតរបស់ខ្លួន ។

Loading...

bay-min-tren-thi-the-2អន្ទាក់មីនក្នុងសង្គ្រាមបច្ចុប្បន្ន ត្រូវបានប្រើប្រាស់ក្នុងកំរិតខ្ពស់ណាស់ ព្រោះតែប្រសិទ្ធភាពយ៉ាងធំធេងក្នុងការកម្ចាត់បច្ចាមិត្ត

bay-min-tren-thi-the-3អន្ទាក់មីនទាំងនោះ ពុំត្រឹមតែអាចប្រហារជីវិតគូសត្រូវប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគសត្រូវភ័យតក់ស្លុតយ៉ាងខ្លាំងផងដែរ ពោលគឺបង្កជាសម្ពាធចិត្តសាស្ត្រដ៏ធំធេង ។ ជាធម្មតា អន្ទាក់មីនតែងត្រូវបានរៀបចំនៅគោលដៅ ដែលគូសត្រូវងាយប៉ះពាល់ ហើយវានាំមកនូវលទ្ធភាពប្រល័យគូសត្រូវបានយ៉ាងខ្លាំង រារាំងការពង្រីកភូមិសាស្ត្រសមរភូមិ ។

វិធីសាស្ត្រមួយដែលតែងត្រូវបានប្រើច្រើនបំផុតក្នុងសង្គ្រាម គឺការបង្កប់គ្រាប់មីននៅកន្លែងសាកសពរបស់សត្រូវ ។ ពេលទ័ពអាមេរិកឃើញយុទ្ធមិត្ត្ររងរបួស នឹងរត់មកដើម្បីត្រួតពិនិត្យ ឬ សែងសាកសពយកទៅ ពេលនោះឯង អន្ទាក់មីននឹងបង្ហាញប្រសិទ្ធភាព ។ ដោយហេតុនេះឯង ពេលឃើញសាកសពរបស់យុទ្ធមិត្ត ទ័ពអាមេរិកតែងបាញ់ទៅលើតំបន់នោះ រួមទាំងសាកសពផងដែរ ។

គ្រាដែលធានាថាពុំមានអ្វីគ្រោះថ្នាក់ទៀត ទើបទាហានចូលកៀកសាកសព ។ ពីរឿងអន្ទាក់មីនទាំងនេះ ឧត្តមសេនីយ៍អាមេរិកម្នាក់ពោលថាៈ “អន្ទាក់មីនរបស់សត្រូវជាការគៀបសង្កត់អចិន្ត្រៃយ៍ ចំពោះកងទ័ពយើងមានយោធភ័ណ្ឌ ៧០% និងពលទាហានស្លាប់របួស ៣០% បង្កឡើងដោយអន្ទាក់មីននេះ” ។

ទោះបីជាមានអាវុធទំនើបៗយ៉ាងណាក្តី ក៏ទ័ពស្រួចដ៏ពូកែទាំងនោះ ពិតជាខ្លាចអន្ទាក់មីនរបស់បច្ចាមិត្តដែរ ។

អាចនិយាយថា អាវុធគ្មានភ្នែកដែលអាចសម្លាប់មនុស្សគ្រប់វិធីបាន ប្រសិនអ្នកហ៊ានព្រងើយកន្តើយនោះ ។ សង្គ្រាមនាំមកនូវការបំផ្លិចបំផ្លាញ ដែលអ្នកគួរគប្បីជៀសវាងវា តាមរយៈការលើកតម្កើង “ថ្នាក់ថ្នម” សន្តិភាពកំពុងមាន ៕

ទស្សនារូបភាពនៃអន្ទាក់មីនរបស់សត្រូវដូចខាងក្រោម៖



bay-min-tren-thi-the-4 bay-min-tren-thi-the-5 bay-min-tren-thi-the-6 bay-min-tren-thi-the-7 bay-min-tren-thi-the-8