ក្នុងអំឡុងពេល១ភ្លែតប៉ុណ្ណោះ ពេលវេលា១នាទីនឹងកន្លងផុតទៅ តើប្រិយមិត្តចង់ដឹងថា មានអ្វីខ្លះកើតមានឡើង នៅអំឡុងពេលដ៏ខ្លីនេះ ?

– រឿងអ្វីកើតមានក្នុង១នាទីលើពិភពអ៊ីនធើរណេត ?

ក្នុង១នាទីមានវីដេអូឃ្លីបដែលមានថេរៈវេលា ១០០ ម៉ោង ត្រូវបានគេបង្ហោះលើ Youtube, គេហទំព័រ ៥៦៤ ត្រូវបានបង្កើត, មានសេវាតាក់ស៊ី Uber 694, មនុស្សចូលទស្សនាគេហទំព័រ Amazon ៤៣១០ នាក់, Tweet ថ្មីលើ Twitter ចំនួន ៣៤៧.២២២, ឯកសារ Tinder (ឆ្វេង/ស្តាំ ដូចជា ចូលចិត្ត/មិនចូលចិត្ត) ៥៩០.២៧៨ ត្រូវបានស្កែន ហើយអ៊ីម៉េល ២០៤ លាន ត្រូវបានបញ្ចូន ។

– ១នាទីលើសកលលោកមានអ្វីកើតឡើង ?

mot-phut-2ក្នុង១នាទី មានអាពាហ៍ពិពាហ៍ចំនួន ៥៩ , ទារកកើត ២៥០ នាក់, ទារក ១៣០ នាក់ ក្នុងសភាពអត់ឃ្លាន, សៀវភៅ ៥ ក្បាល ត្រូវបានបោះពុម្ពផ្សាយ, នំ hamburger ៤៥០០ របស់ McDonald ត្រូវបានបរិភោគ, លុយ ៣ លានដុល្លារ ត្រូវបានវិភាគទានដល់សប្បុរសធម៌ និងសំរាម ៥ លានផោន ត្រូវបានគេបង្កើតឡើង ។

– ១នាទីក្នុងពិភពធម្មជាតិមានអ្វីកើតឡើង ?
mot-phut-3ក្នុង១នាទីការរញ្ជួយដី ៥ លើក កើតមាន, រន្ទះបាញ់ ៣៦០ លើក, ត្រីឆ្លាម ១៩០ ក្បាល ត្រូវបានសម្លាប់, បក្សី hummingbird ទទះស្លាប ៤០០០ លើក, ដើមឈើ ២៨.៥០០ ដើម ត្រូវបានកាប់រំលំ, ទឹកទម្ងន់ ៣១.៦០០ តោន ហូរធ្លាក់ក្នុងជ្រោះ Niagara ។

– រឿងអ្វីកើតឡើងក្នុងអំឡុង១នាទី ចំពោះរាងកាយអ្នក?
mot-phut-4
បណ្តាសញ្ញានៃប្រព័ន្ធសរសៃប្រសាទចលនាបាន ៤,៥ ម៉ៃល៍, មានការគិត ៣៣ រំលងកាត់ចិត្តរបស់យើង, បេះដូងប៊ូមឈាមបាន ៨៣ galon, មានប្រតិកម្មគីមី ៦ លាន កើតឡើងក្នុងកោសិកាធំៗ ព្រមទាំងសញ្ញាចំនួន ៨៦ប៊ីលាន ចលនាតាមកោសិកាខួរក្បាល ៕