ប្រជាកសិករ១រូបនៅអ៊ុយក្រែន ឲ្យដឹងថា លោកបានសម្លាប់ “បិសាច” បឺតឈាមពពែ បន្ទាប់ពីវាធ្វើការវាយប្រហារលើសត្វចិញ្ចឹមក្នុងកសិដ្ឋានរបស់គាត់ ។

លោក Ivan ដែលជាកសិករខាងលើឲ្យដឹងថា លោកបានប្រើដំបងថ្ពក់ជញ្ជាំងបុកសម្លាប់សត្វចម្លែកនេះ ពេលវាលបលួចចូលក្នុងទ្រុងសត្វចិញ្ចឹមក្នុងកសិដ្ឋានរបស់លោក ស្វែងរកចំណី ។

Loading...

ប្រជាកសិករដទៃទៀតក្នុងភូមិ ក៏បានអះអាងថា សត្វចម្លែកនេះតែងលួចចូលក្នុងទ្រុងមាន់ ទន្សាយ ដើម្បីសម្លាប់ដោយការបឺតឈាមសត្វទាំងនោះ ។

បណ្តាពេទ្យសត្វបានធ្វើការវះកាត់ស្រាវជ្រាវ ចំពោះសត្វចម្លែកដែលលោក Ivan បានសម្លាប់ តែទោះយ៉ាងណា ក៏នៅពុំទាន់ស្គាល់អត្តសញ្ញាណដើមរបស់វាដែរ ។ ប្រធានក្រុមពេទ្យសត្វ Chernivtsi ឲ្យដឹងថាៈ “សត្វនេះស្រដៀងចចកទ្វីបអាហ្វ្រិក តែឆ្មេញ ក និងត្រចៀក ព្រមទាំងក្រចកជើងវា ពិតជាវែងណាស់ ។ យើងខ្ញុំពុំទាន់អាចសន្និដ្ឋានថាវាជាសត្វអ្វីឡើយ” ។

gietduocquyhutmaudeoukraine

“បិសាច” បឺតឈាមពពែ (Chupacabra) ដែលមានក្នុងរឿងទិនាននោះត្រូវបានចាត់ទុកថា រស់នៅតំបន់អាមេរិកឡាទីន ហើយតែងសម្លាប់ពពែ ដើម្បីបឺតយកឈាម ។ វាពុំដែលត្រូវបានគេចាប់បានរស់ ឬ សម្លាប់ ឃើញសាកសពម្តងណាទេ ៕