តាមពួកអ្នកស្រាវជ្រាវ នោះខ្ទឹមបារាំងអាចជួយបង្កើនដង់ស៊ីតេឆ្អឹង និងអាចនាំមកនូវផលប្រយោជន៍ពិសេស សម្រាប់ស្រ្តីក្នុងវ័យអស់រដូវ, ដែលតែងប្រឈមមុខជាមួយនឹងស្ថានភាពពុកឆ្អឹង ។

ក្រៅពីនេះ, បរិមាណ Sulfur ខ្ពស់ក្នុងខ្ទឹមបារាំងនៅឥទ្ធិពលសកម្មដល់លទ្ធភាពចងសម្ព័ន្ធជាលិកា ព្រោះភាគច្រើននៃរចនាសម្ព័ន្ធក្នុងជាលិកាចងសម្ព័ន្ធ ត្រូវការ Sulfur ដើម្បីរក្សាវត្តមាន និងអនុវត្តមុខងាររបស់ខ្លួន ។

នេះជារបកគំហើញសំខាន់ ជួយសម្រាប់ស្រ្តី ពិសេសគឺស្រ្តីក្នុងដំណាក់កាលអស់រដូវទប់ស្កាត់ហានិភ័យពុកឆ្អឹង ។ ក្នុងខ្ទឹមបារាំងមានផ្ទុកសារជាតិចម្រុះមួយ អាចទប់ស្កាត់សកម្មភាពបំផ្លាញឆ្អឹង ។

ខ្ទឹមបារាំងនៅមានលទ្ធភាពព្យាបាលជំងឺជាច្រើនផ្សេងទៀត ដូចជាធ្វើឲ្យថយចុះហានិភ័យមហារីក, ទប់ស្កាត់ខ្លាញ់ក្នុងឈាម, បង្កើនលទ្ធភាពប្រឆាំងរលាក… ។ តាមពួកអ្នកវិទ្យាសាស្រ្ត នោះការទទួលទានខ្ទឹមបារាំងរាល់ថ្ងៃ នឹងជួយបង្កើនសមត្ថភាពទប់ទល់នឹងប្រឆាំងតបជំងឺតម្កាត់ជាច្រើន ៕