អ្នកជិះកង់ម្នាក់នៅក្នុងប្រទេសអូស្ត្រាលី បានរងរបួសមិននឹកស្មានដល់ នៅពេលទូរស័ព្ទដៃរបស់គាត់បានផ្ទុះក្នុងហោប៉ៅរបស់គាត់ ដែលបណ្តាលឲ្យឆេះរលាកធ្ងន់ធ្ងរនៅត្រង់ភ្លៅរបស់គាត់ ។

Yahoo News រាយការណ៍ថា អ្នកក្រុងស៊ីដនីរូបនេះ បន្ទាប់មក ត្រូវបានបង្ខំវះកាត់កាត់របួសរលេះរលួយនៅឯមន្ទីរពេទ្យ Royal North Shore Hospital បន្ទាប់ហេតុការណ៍បានកើតឡើង ។

Loading...

តាមប្រភពឲ្យដឹង ខណៈលោក Gareth Clear អាយុ ៣៦ ឆ្នាំ បានកំពុងជិះកង់ក្រវែងជុំវិញ Many Dam កាលពីរសៀលថ្ងៃអាទិត្យ នៅពេលនោះ គាត់បានជិះឡើងពំនូកមួយ និងបានដួលកិនពីលើទូរស័ព្ទ iPhone 6 របស់គាត់ ។

ប៉ុន្មានវិនាទីក្រោយមក គាត់បានធុំក្លិនស្ងៀម និងមានអារម្មណ៍ផ្សារភ្លៅតែម្តង ៕