ប្រធានាធិបតីរុស្សី លោក Vladimir Putin បានសម្រេចចិត្តបញ្ជូនថែមមហាអាវុធប្រល័យជីវិតមួយប្រភេទបន្ថែមទៀតនោះគឺ ‘Blazing Sun’ flamethrower ដែលជាអាវុធបន្សល់ទុកតាំងពីសម័យសូវៀត ប៉ុន្តែវាមានសមត្ថភាពសាហាវជាងអាវុធបច្ចុប្បន្នមួយចំនួនទៅទៀត នេះបើយោងតាមការចុះផ្សាយរបស់កាសែត Express របស់ចក្រភពអង់គ្លេសកាលពីថ្ងៃទី១៥ ខែតុលាម្សិលមិញនេះ ។

‘Blazing Sun’ flamethrower ឬត្រូវបានគេហៅថា TOS-1A  ជាជើងទម្រចល័តសម្រាប់បាញ់មីស៊ីលមួយប្រភេទដែលមានអានុភាពខ្លាំងក្លា ពោលគឺវាអាចបាញ់កម្ទេចអគារ៨តម្រៀបគ្នាក្នុងការបាញ់តែមួយលើកប៉ុណ្ណោះ ព្រោះវាអាចបាញ់រះមីស៊ីលដល់ទៅ៣០គ្រាប់ក្នុងពេលតែមួយ ហើយនៅអាចបាញ់ចេញអណ្ដាតភ្លើងឡើងទៅលើអាកាសកម្ពស់រាប់ម៉ែត្រទៀតដើម្បីកម្ទេចយន្តហោះចម្បាំង ។

Loading...

ហើយអ្វីដែលសាហាវជាងអាវុធប្រភេទនេះទៅទៀតនោះគឺ ក្បាលគ្រាប់ Thermobaric ដែលគេបំពាក់នៅលើមីស៊ីលទាំងនោះ ដោយសារតែវាមានសមត្ថភាពពិសេសជាច្រើន ដូចជាវាអាចផ្ទុះឆេះបានយូរជាងមុន ហើយកម្ដៅនៃការផ្ទុះនោះខ្លាំងជាង និងក្ដៅជាងក្បាលគ្រាប់ធម្មតាឯទៀត មិនត្រឹមតែប៉ុណ្ណោះ វាសាហាវខ្លាំងបំផុតត្រង់ថា វានឹងបំផ្លាញចោលនូវខ្យល់អុកស៊ីហ្សែនដែលនៅជុំវិញតំបន់ដែលវាធ្លាក់ត្រូវ ។

គួរបញ្ជាក់ថា អាវុធដ៏សាហាវមួយនេះបានបន្សល់ទុកដោយសហភាពសូវៀតដែលជាមេបក្សកុំមុយនិស កាលពីអតីតកាល ហើយវាធ្លាប់ត្រូវបានសូវៀតប្រើប្រាស់ជាលើកដំបូងក្នុងការឈ្លានពានអាហ្វហ្គានីស្ថានកាលពីឆ្នាំ១៩៨៨ ប៉ុន្តែលុះដល់ឆ្នាំ១៩៩៩ទើបត្រូវបានបង្ហាញជាសាធារណៈនាទីក្រុង Omsk នៃសហភាពសូវៀត ។

ប្រភព៖ news.kqube