ម្សិលមិញ នៅក្នុងបរិវេណ ប្រាសាទអង្គរវត្ត មានជនបរទេស ម្នាក់ឈ្មោះ LI YUE ភេទ ស្រីអាយុ២៨ឆ្នាំ ជនជាតិចិន ដើរថយក្រោយ ដើម្បីថត រូបមិនប្រយ័ត្ន រអិលជើង ធ្លាក់ពីលើ បាកានកំពស់ ១,៣០ម៉ែត្រ ជាន់ទី៣ ខាងកើតឈាងខាងត្បូង នៅជាន់ខាងលើ នៃប្រាសាទអង្គរវត្ត បណ្ដាលអោយ រងរបួសនៅត្រង់ ចំនុចត្រចៀក ក្បាលផ្នែកខាងក្រោយ ក្រិចចង្កេះ និង ក។

មន្ត្រីនគរបាល រូបនោះបន្ថែមថា ជនរងគ្រោះត្រូវ បានភ្នាក់ងារ អាជ្ញាធរជាតិអប្សរា មន្ត្រីនគរបាល ការពារ បេតិកភណ្ឌនឹង មន្ត្រីនគរបាលទេសចរណ៍សៀមរាប ជួយសង្គ្រោះ នឹងបញ្ជូនទៅ មន្ទីពេទ្យ រ៉ូយ៉ាលអង្គរ ដើម្បីព្យាបាល របួស។

Loading...

មន្ត្រីនគរបាល បញ្ជាក់ថា ដោយសារតែរដូវ នេះជារដូវវ ស្សាភ្លៀងធ្លាក់ បណ្តាលអោយ តាមបរិវេណ ប្រាសាទខ្លះ មានដក់ទឹក នឹងឡើងស្លែរ បណ្តាលអោយ រអិល ពេលដើរជាន់លើកន្លែងដក់ទឹក អាស្រ័យហេតុនេះ សូមបងប្អូនភ្នាក់ងារ ទេសចរណ៍ ទាំងអស់ ជួយក្រើនរំលឹកដល់ ភ្ញៀវទេសចរណ៍ ពេលដើរទស្សនាប្រាង្គសាទ បង្ការកុំអោយ រអិលដួល រងគ្រោះថ្នាក់ ។

ប្រភព៖ srpostnews