ទោះបីជាមានការមមាញឹកជាមួយនិងការងារសិល្បៈនិងមុខជំនួញយ៉ាងណាក្តី តែពិធីករ ជា វណ្ណារិទ្ធ នៅតែ ចំណាយពេលវេលានាំភរិយានិងកូនប្រុសទៅដើរកំសាន្តនៅប្រទេសសិង្ហបុរី ។ មានការសរសើរថា ជីវិត អាពាហ៍ពិពាហ៍របស់តារាសិល្បៈរូបនេះ ពិតជារឹងមាំនិងផ្អែមល្ហែមគួរអោយសរសើរ ។

ជីវិតអាពាហ៍ពិពាហ៍របស់លោក ជា វណ្ណារិទ្ធនិងភរិយា កាន់តែមានភាពកក់ក្តៅ ក្រោយពីអ្នកទាំងពីរទទួល បានចំណងដៃកូនប្រុស ដែលមានមុខមាត់ស្រស់សង្ហារគួរអោយស្រលាញ់ ។ អ្វីដែលគេបានកត់សំគាល់នោះ ក្រោយពី កូនធំរឹងដៃ រឹងជើង លោកជា វណ្ណារិទ្ធ និងភរិយា តែងតែនាំ កូនប្រុសចេញទៅប្រទេសថៃដើម្បី ដើរកំសាន្តក៏ដូចជាទិញសម្ភារៈ សម្រាប់ជំនួញរបស់លោក ។

Loading...

ពេលនេះលោកក៏បាននាំភរិយា និង កូនប្រុសទៅ ប្រទេសសិង្ហបុរីដើម្បីលំហែរកាយផងដែរ ។ មានការបង្ហើបថាដំណើរកំសាន្តរបស់លោក ជា វណ្ណារិទ្ធ មិនយូរទេ ដោយសារលោកមានការងារច្រើន ។ តែលោកចង់អោយសំណព្វចិត្តទាំងពីររបស់លោកបានលំហែរកាយស្រឡះមុខមាត់ ។

តាមរយៈរូបថត ដែលលោកបានបង្ហោះ គេបានដឹងថា លោក ជា វណ្ណារិទ្ធ បានជ្រើស រើសសណ្ឋាគារលំដាប់ខ្ពស់ដើម្បីស្នាក់នៅ ។ ដោយឡែកភរិយារបស់លោក ក៏បានត្រៀមនូវសម្លៀកបំពាក់ គ្រួសារ ឃ្យូត ឃ្យូត ជាច្រើនឈុត សម្រាប់ស្លៀកនៅក្នុងដំណើរកំសាន្តដ៏រីករាយនេះ ។

មានមិត្តៗនារីមួយចំនួនបានសសើរអ្នកនាង ម៉ូល្យា ថា ពិតជាសំណាង ណាស់ បានលោក ជា វណ្ណារិទ្ធ ធ្វើជាស្វាមីដ៏ល្អម្នាក់។ក្រោយពីមានកូន ទីមួយជាកូនប្រុស ដ៏គួរអោយស្រលាញ់ ជា វណ្ណារិទ្ធ និងភរិយា មានគម្រោងយកកូនទីពីរ ដែលរំពឹងថា ជា កូនស្រីនៅក្នុង ពេលឆាប់ៗនេះ ។

សព្វថ្ងៃលោក ជា វណ្ណារិទ្ធ កាន់តែមានការងាររវល់ច្រើន ទាំងក្នុងកម្មវិធីទូរទស្សន៍និងសម្តែងរឿង ដែលថ្មីៗនេះលោកទើបថតបញ្ចប់រឿង «សង្សារខ្ញុំក្រមុំកូនមួយ» ដែលមានរូបលោកនិងអ្នកនាងសារាយ សក្ខណា ជាតួឯកប្រុសស្រី ។ ក្រៅពីនេះ លោកក៏មានមុខរបរជំនួញផ្ទាល់ខ្លួនផងដែរ ថ្មីៗនេះលោកទើបនិង បើកហាងបន្ថែមដែលមានឈ្មោះថា «The Fame Story» ៕

ប្រភព៖ pmhotnews