អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បន្តសវនាការរបស់ខ្លួនសម្រាប់សប្ដាហ៍នេះ ដោយការស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណីមួយចំនួនទៀត ដែលរងការខូចខាតពីរបបកម្ពុជាប្រជាធិបតេយ្យ។ ដើមបណ្ដឹងរដ្ឋប្បវេណីថ្មីមួយរូបទៀត បានអះអាងអំពីតួនាទីរបស់លោក ហោ ណាំហុង នៅគុកបឹងត្របែក ក្នុងរបបខ្មែរក្រហម។

ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ ចៅ ឃឹម ជម្រាបអង្គជំនុំជម្រះសាលាដំបូងនៅថ្ងៃច័ន្ទ ទី១៥ សីហា ថា លោក ហោ ណាំហុង ជាប្រធានក្រុមពួកទូតក្នុងជំរំឃុំឃាំងរបស់ខ្មែរក្រហម នៅបឹងត្របែក ក្រុងភ្នំពេញ ដែលពួកខ្មែរក្រហមឱ្យឈ្មោះថា មន្ទីរប៣២។

លោក ចៅ ឃឹម បញ្ជាក់ថា ព័ត៌មាននេះ គឺលោកស្រង់ពីសំណេរជាភាសាបារាំង របស់លោក ហោ ណាំហុង៖ «»។

លោកក៏ទទួលបានព័ត៌មានពីលោក អៀង សារី រដ្ឋមន្ត្រីការបរទេសខ្មែរក្រហមក្នុងពេលលោកទៅប្រទេសបារាំង នៅឆ្នាំ១៩៨២ ថា ក្រុមបញ្ញាជនពីបរទេសដែលជាប់ឃុំនៅជំរំបឹងត្របែក ត្រូវបានគេបែងចែកជា ៣ក្រុម៖ «»។

ដូចគ្នានេះដែរ អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង គឺលោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្លាប់បានផ្ដល់សក្ខីកម្មកាលពីថ្ងៃទី៩ ខែមិថុនា ថា អ្នកដែលជាប់ឃុំនៅជំរំបឹងត្របែក ពិតជាត្រូវបានអ្នកទទួលខុសត្រូវទីនោះ ២នាក់ ចាប់បញ្ជូនទៅគុកទួលស្លែងជាបន្តបន្ទាប់៖ «»។

លោក ចៅ សេង ជាមន្ត្រីរាជការជាន់ខ្ពស់ និងជាតំណាងរាស្ត្រនៅក្នុងរបបសង្គមរាស្ត្រនិយម។ លោកក៏ជាមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃរដ្ឋាភិបាលរួបរួមជាតិនៅក្រុងប៉េកាំង ក្នុងពេលខ្មែរក្រហមតស៊ូប្រឆាំងលោក លន់ នល់។ ប្រធានគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច បញ្ជាក់ថា លោក ចៅ សេង ត្រូវបានគេយកទៅសម្លាប់នៅទីនោះ៖ «»។

លោក ចៅ ឃឹម ជាប្អូនបង្កើតរបស់លោក ចៅ សេង ថ្លែងថា បងប្រុសរបស់លោកមិនមែនជាភ្នាក់ងារ CIA ឬធ្វើឱ្យបារាំងទេ។ បងរបស់លោកជាជនចម្រើន មិនមាននិន្នាការនយោបាយលម្អៀង ហើយស្អាតស្អំស្មោះត្រង់នឹងជាតិ។ លោកជាមិត្តភ័ក្ដិលោក ខៀវ សំផន និងលោក ហ៊ូ នឹម។ លោកចង់សួរទៅលោក ខៀវ សំផន ពីហេតុផលថា ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់បញ្ញវន្ត។ លោក ចៅ ឃឹម កំពុងតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីដើម្បីស្វែងរកយុត្តិធម៌ជូនបងប្រុសរបស់លោក គឺលោក ចៅ សេង៕

namhong

ប្រភព៖ RFA