ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ព្យុះទី៧ ឈ្មោះ ដៀនមុ (Dianmu) ដែលកំពុងស្ថិតនៅលើកោះហៃណាំ ភាគខាងជើង ហើយព្យុះនេះ នឹងបន្តដំណើរដល់ឆ្នេរប្រទេសវៀតណាម ដែលលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី១៨ -២៦ ខែសីហា។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖

Loading...

1-នៅលើអាងមេគង្គ៖ នឹងមានភ្លៀងធ្លាក់ច្រើន ចាប់ពីថ្ងៃទី២០ ដល់២៥ ខែសីហា បង្កឲ្យទឹកទន្លេហក់ឡើងជាបន្តបន្ទាប់។

2-នៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់១៩ ខែសីហា អាចមានធ្លាក់ពីតិចទៅមធ្យម ហើយចាប់ពីថ្ងៃទី២១ ដល់២៦ ខែសីហា អាចនឹងមានភ្លៀងធ្លាក់ច្រើនរាយប៉ាយ នៅស្ទើរទូទាំងប្រទេស។

ចំពោះតំបន់ឆ្នេរសមុទ្រ និងលើផ្ទៃសមុទ្រ៖ អាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែសីហា៕

ប្រភព៖ freshnewsasia