ថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញប្រភេទឱសថបន្ថយការឈឺចាប់ ស្រដៀងនឹង morphine ប៉ុន្តែ វាបន្ថយនូវប្រតិកម្មបន្ទាប់បន្សំគ្រោះថ្នាក់ ជាអាទិ៍ៈ ញៀន ឬ ត្រូវតម្លើងបរិមាណថ្នាំ ។

ប្រភេទឱសថបន្ថយការឈឺចាប់មួយថ្មីនេះ ជាជំហ៊ានសំខាន់មួយ ដើម្បីឆ្ពោះទៅរកឃើញប្រភេទឱសថដែលសុក្រិត ជួយបន្ថយការឈឺចាប់ផង តែពុំបង្កការញៀន ឬ ត្រូវបង្កើនកំរិតថ្នាំ ។

Loading...

តាមនោះ ក្រុមស្រាវជ្រាវដែលមានសមាជិតមកពីសាកលវិទ្យាល័យ Stanford, កាលីហ្វ័រញ៉ា និងសាន់ហ្វ្រាន់ស៊ីស្កូ ទើបតែឧទ្ទេសនាមសារធាតុចម្រុះមានឈ្មោះថា PZM 21 ។ សារធាតុចម្រុះនេះ មានប្រសិទ្ធភាពបន្ថយការឈឺចាប់បានយ៉ាងល្អ ពេលពិសោធន៍លើកណ្តុរស ។ វាមានប្រសិទ្ធភាពដល់ទៅ ៣ ម៉ោង ដែលជារយៈពេលមួយវែងជាងច្រើន ប្រៀបទៅនឹង morphine ឬ ប្រភេទឱសថបន្ថយការឈឺចាប់ផ្សេងទៀត ។

ពិសេស វាពុំមានឲ្យញៀន ឬ ការចំណុះទៅលើឱសថ ។ ថ្វីត្បិតតែប្រតិកម្មបន្ទាប់បន្សំរបស់វា បង្កឲ្យមានការដកដង្ហើមយឺតៗជាងធម្មតា តែពេលដែលឱសថអស់ប្រសិទ្ធភាពនោះ សង្វាក់ដង្ហើមក៏វិលមកសភាពធម្មតាវិញដែរ ។ នេះជាកត្តាល្អប្រសើរ ខុសពី morphine ដែលប្រតិកម្មបែបនេះនៅបន្តកើតមាន ទោះបីជាវាអស់ប្រសិទ្ធភាពក្តី ។

ទោះបី PZM 21 ពុំទាន់ជាឱសថបន្ថយការឈឺចាប់សុក្រិត ១០០% ក្តី តែវាជាជំហ៊ានសំខាន់ត្រាយផ្លូវឲ្យការរកឃើញឱសថបន្ថយការឈឺចាប់បានល្អ នាថ្ងៃអនាគត ៕