វីដេអូ CCTV ដែលថតយកបានពីទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ រវាងឡានដឹកស៊ីម៉ងត៍ និងរថយន្តតូច១គ្រឿង ដែលបានកើតឡើងនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ។

ខ្សែវីដេអូមានថេរៈវេលាជាង១នាទីនេះ បានបង្ហាញឲ្យឃើញរថយន្តធុនធំ បានបើកបោះពួយយ៉ាងលឿន ចូលទៅកាន់រថយន្តតូច មុនពេលបុក និងកិនពីលើទាំងកម្រាល បណ្តាលឲ្យតូចនោះខូចខាតទាំងស្រុង។

Loading...

ប៉ុន្តែ ពិតជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ហើយ, ដែលអ្នកដំណើរក្នុងរថយន្តរងគ្រោះទាំងអស់ បានរួចផុតពីសេចក្តីស្លាប់ដ៏អស្ចា្យ និងត្រូវបានទាញចេញដោយសុវត្ថិភាព ដោយក្រុមពន្លត់អគ្គីភ័យ ។

ពួកអ្នកសង្គ្រោះបានប្រើពេល ២០ នាទី ដើម្បីរំដោះអ្នកបើកបរចេញពីគ្រោងដែករថយន្ត ដែលកំពិតខ្ទេចខ្ទី ។ ហើយគាត់នៅតែត្រូវបានថែទាំយ៉ាងយកចិត្តទុកដាក់ ខណៈអ្នកដំណើរម្នាក់ ត្រូវបានគិតថា ស្ថិតក្នុងស្ថានភាពស្ថិរភាព ៕