លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរន្ទេសខ្លួននៅបរទេសគេច ពីការចោទប្រកាន់មួយចំនួនរបស់តុលាការកម្ពុជា បានរំលឹកពីសុន្ទរកថា ជាងមួយខែរបស់ខ្លួន នៅទីក្រុង Spartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក ដែលបានបញ្ជាក់ថាលោកជាដៃគូប្រគួតតំណែងរបស់លោកនាយរដ្ឋមន្ត្រីហ៊ុន សែន។

ប្រធានគណបក្សប្រឆាំងរូបនេះ បានលើកឡើងថា លោកហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោត រីឯលោកផ្ទាល់ក៏ជាបេក្ខជននាយករដ្ឋមន្ត្រីដូចគ្នា។ ជាបេក្ខជនដូចគ្នា ដោយលោកបានប្រៀបធៀបខ្លួនឯង និងលោកនាយករដ្ឋមន្ត្រី ទៅនឹងអ្នកប្រដាល់មួយគូ ដែលត្រូវវាយតតាំងគ្នានៅលើសង្វៀន។ ប៉ុន្តែលោកថា លោកហ៊ុន សែន មិនអនុញ្ញាតឱ្យលោកឡើងលើសង្វៀនប្រគួតឡើយ ដោយទុកឱកាសសម្រាប់តែខ្លួនឯង វាយប្រដាល់ជាមួយខ្យល់ ដើម្បីអួតប្រាប់គេថាឈ្នះ…………..

Loading...

សំឡេងលោក សម រង្ស៊ី៖

តែយ៉ាងណាលោក សុខ ឥសាន មន្ត្រីអ្នកពាក្យគណបក្សប្រជាជនបានលើកឡើងថា គ្មានអ្នកគាបសង្កត់រារាំង លោកសម រង្ស៊ី មិនឱ្យឡើងសង្វៀននយោបាយឡើយ។ លោកសម រង្ស៊ី និងក្រុមរបស់លោកមួយចំនួនទៀត ជាអ្នកគាបសង្កត់ខ្លួនឯង តាមរយៈ ការប្រព្រឹត្តបទល្មើសមួយចំនួន ដែលទាមទារឱ្យពួកគេ ត្រូវចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់………

សំឡេងលោក សុខ ឥសាន៖

មន្ត្រីគណបក្សប្រជាជនរូបនេះបានលើកឡើងថា ដៃគូប្រជែងយកបេក្ខភាពនាយរដ្ឋមន្ត្រី មិនមែនមានតែគណបក្សសង្គ្រោះជាតិ របស់លោកសម រង្ស៊ីមួយឡើយ គឺមានគណបក្សជាច្រើន ដែលដាក់បេក្ខភាពក្នុងការប្រកួតប្រជែងនៅពេលខាងមុខនេះ៕

ប្រភព៖ វាយោ