កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹក កាលពីព្រឹកថ្ងៃពុធនេះ

មន្ត្រីអាមេរិកម្នាក់ បាននិយាយថា មីស៊ីលKN-11 នេះ ត្រូវបានបាញ់នៅឯនាយឆ្នេរសមុទ្រនៃទីក្រុងSinpoរបស់កូរ៉េខាងជើង ហើយបានហោះចម្ងាយប្រហែល៥០០គីឡូម៉ែត្រ នៅមុនពេលវាបានធ្លាក់ក្នុងសមុទ្រជប៉ុន។

Loading...

ទីភ្នាក់ងារសារព័ត៌មាន Yonhapរបស់កូរ៉េខាងត្បូងបាននិយាយថា មីស៊ីលនេះបានធ្លាក់នៅខាងក្នុងតំបន់ការពារដែន អាសកាសរបស់ជប៉ុន ។

កាលពីពេលមុននេះ កូរ៉េខាងជើងបានព្រមានថា ការធ្វើសមយុទ្ធរួមគ្នាថ្មីៗដោយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានកំពុងរុញច្រានឧបទ្វីបកូរ៉េនេះឆ្ពោះទៅកាន់មាត់ជ្រោះសង្គ្រាម ។ កូរ៉េខាងជើងបានថ្កោលទោសការធ្វើសមយុទ្ធនេះថា
ជាការត្រៀមខ្លួនដើម្បីធ្វើការវាយលុកឈ្លានពាន។

ប្រភព៖ CEN