ក្មេងប្រុសម្នាក់បានធ្វើឲ្យមនុស្សគ្រប់រូប មានការអាណិតអាសូរជាខ្លាំង ក្រោយរូបភាពជាច្រើនសន្លឹក ត្រូវបានបង្ហោះផ្សាយបង្ហាញឲ្យឃើញស្ថានភាពដៃ និងជើងរបស់គេ ប្រៀបដូច “ដើមឈើ” អីចឹងនោះ ។

Ripon Sarker អាយុ ៧ ឆ្នាំ បានកំពុងរងទទួលជំងឺដ៏កម្រមួយដែលគេឲ្យឈ្មោះថា “epidermodyspasia verruciformis” ។ ជំងឺនេះបានធ្វើឲ្យខ្លួនប្រាណរបស់ Ripon គ្រប់ដណ្តប់ដោយស្រការប្ញសគួរឲ្យខ្លាច ។

Loading...

ក្មេងប្រុស Ripon មកពីតំបន់ Thakurgaon ប្រទេសបង់ក្លាដេស ទើបត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាលើកដំបូងនៅខែនេះ ព្រោះតែឪពុកម្តាយរបស់គេពុំមានលទ្ធភាពព្យាបាលជំងឺនេះ ។

Ripon ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Dhaka Medical College Hospital កាលពីថ្ងៃទី ២០ សីហា ។ ឪពុករបស់គេឈ្មោះ Mahendra Das និយាយថាៈ “ពួកគាត់ពុំបានអនុវត្តធ្វើតេស្តទៅលើរូបគេគេទេ ។ ក្រុមគ្រូពេទ្យនិយាយថា ពួកនឹងស្វែងយល់ពីបញ្ហានេះ មុនពេលធ្វើការព្យាបាល” ។

ជំងឺដ៏សាហាវនេះពុំ “អនុញ្ញាត” ឲ្យ Ripon អាចដើរ ឬ បរិភោគអាហារដោយខ្លួនឯងបានទេ ព្រោះវាតែក្លាយទៅជាលក្ខណៈរឹងដូចដើមឈើទៅហើយ, ប៉ុន្តែ វេជ្ជបណ្ឌិតនិយាយថា ពួកគេសង្ឃឹមថា ដៃ និងជើងរបស់គេប្រតិបត្តិការបាន ៕