បើតាមការបញ្ជាក់ពីអ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ នឹងកោះហៅ តំណាងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាគ្នា នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ស្អែកនេះ ពាក់ព័ន្ធនឹងគម្រោងជួបជុំ ជាលក្ខណៈទ្រង់ទ្រាយធំ នៅថ្ងៃទី០៩ ខែកញ្ញា ជាថ្ងៃតុលាការ ជំនុំជម្រះសំណុំរឿងក្តី លោក កឹម សុខា។

សូមបញ្ជាក់ថា ការកោះហៅ មន្ត្រីគណបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពី លោកម៉ន ផល្លា ប្រធានគណៈកម្មាធិការ ប្រតិបត្តិរាជធានីភ្នំពេញ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតជូន លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ កញ្ញាកន្លងទៅនេះ៕ ដោយៈសៅ វិសាល

ប្រភព៖ វាយោ