លី តាវហួរ ស្រែកឲ្យសន្តិសុខដែលឃាត់អ្នកគាំទ្រមកជូនផ្កា
តាមរយៈសកម្មភាពនេះអ្នកនឹងដឹងថា ហេតុអ្វីតារាសម្ដែងរូបនេះគឺជានិមិត្តរូបរបស់អ្នកគាំទ្រ។
កំពូលតារាហុងកុងរូបនេះបានស្រែកទៅកាន់សន្តិសុខដែលព្យាយាមឃាត់អ្នកគាំទ្រដែលយកផ្កាមកអោយលោក ពេលលោកនៅលើឆាកដើម្បីសម្ពោធរឿង Mission Milano ។
ក្នុងវីដេអូនៅលើគេហទំព័រ The Coverage គេឃើញ លី តាវហួរ ដូចជាត្រូវបានអ្វីម្យ៉ាងរំខាន។ គេឃើញលោកសម្លឹងទៅក្រោមឆាកហើយស្រែកផង។
សកម្មភាពនោះគឺដោយសារសន្តិសុខព្យាយាមឃាត់អ្នកគាំទ្រដែលចង់ឡើងឆាកដើម្បីអោយផ្កាទៅ លី តាវហួរ។ ខណៈតារាភាគច្រើនពេញចិត្តនឹងការហាមឃាត់អ្នកគាំទ្រពីការធ្វើដូច្នេះ លី តាវហួរ តែងតែល្អចំពោះអ្នកគាំទ្រ។
ប្រភព៖ thephnompenhtimes