អដ្ឋិធាតុរបស់ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) នឹងត្រូវចែកជាបីចំណែក ដោយមួយចំណែកធំ នឹងត្រូវយកទៅបាចនៅលើគំនរសំរាមស្ទឹងមានជ័យ ទីដែលលោកបានជួបកុមាររើសសំរាម។ ចំណែកទីពីរនៃអដ្ឋិធាតុ នឹងត្រូវយកទៅតម្កល់នៅវិហារកាតូលិកក្នុងសង្កាត់បឹងទំពុន រីឯចំណែកចុងក្រោយ ក្រុមគ្រួសារនឹងយកទៅប្រទេសបារាំង។

នៅថ្ងៃទី២៦ កញ្ញា នេះ ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ អ្នកមុខអ្នកការ ព្រមទាំងអតីតសិស្ស និងសិស្សនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានទៅគោរពវិញ្ញាណក្ខន្ធសពលោក គ្រីស្យង់ ផងដែរ។

Loading...

សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ នឹងត្រូវដង្ហែទៅបូជានៅវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ នៅម៉ោង ១រសៀលថ្ងៃទី២៦ កញ្ញា។ លោក គ្រីស្យង់ បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ។

សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍របស់លោក ថា កិត្យា ដែលចុះទៅយកព័ត៌មាននៅទីតាំងតម្កល់សពក្នុងកម្មវិធីផ្សាយយប់នេះ៖

ប្រភព៖ RFA