បន្ទាប់ពីអ្នកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែការរួមភេទវិញគ្មានសម្រើបដូចកាលពីមុនឡើយ។ នេះហើយជាហេតុផលដែលអ្នកត្រូវបង្កើតតិចនិចសិចស៊ីមួយចំនួន ដើម្បីឱ្យជីវិតគូស្វាមីភរិយាកាន់តែខ្លាំងក្លា និងពុះកញ្ជ្រោលឡើងវិញ។

មានអារម្មណ៍សិចស៊ី

Loading...

ប្រសិនបើអ្នកចង់ទាក់ទាញចំណាប់អារម្មណ៍ស្វាមី អ្នកត្រូវតែមានអារម្មណ៍សិចស៊ីចំពោះខ្លួនឯង។ អ្នកអាចទាក់ទាញអារម្មណ៍ស្វាមីតាមរយៈក្រសែភ្នែករបស់អ្នក កាយវិការដែលអ្នកដើរ និងតាមរយៈការនិយាយស្តីរបស់អ្នក។ ដូច្នេះ ប្រសិនបើអ្នកអង្គុយ គួរអង្គុយគងទាក់ខ្លាបែបសិចស៊ី, អង្គុយឱ្យត្រង់ខ្លួន, ឱនស្មាចុះ, បញ្ចេញដើមទ្រូងដ៏សិចស៊ី…។

ស្លៀកពាក់សិចស៊ី

ដើម្បីឲ្យមានអារម្មណ៍ស្រើបស្រាល អ្នកត្រូវស្លៀកពាក់សិចស៊ី។ វាអាចជារឿងមួយពិបាកសម្រាប់អ្នក ប្រសិនបើពេលនេះអ្នកកំពុងរស់នៅជាមួយនឹងសាច់ថ្លៃ ឬក្មេងៗ។ ប៉ុន្តែអ្នកនៅតែពេលវេលាដែលអាចបញ្ចេញសាច់ដ៏សខ្ចីរបស់អ្នកបាន។ ពាក់ខោខាប៊ូយខើចខ្លី នោះវានឹងជួយជម្រុញដល់អារម្មណ៍ផ្លូវភេទស្វាមីរបស់អ្នកបានដែរ។

រៀនលេង

បង្កើនសម្រើបផ្លូវភេទនៅក្នុងបន្ទប់គេងដោយប្រើប្រដាប់លេង។ ប្រសិនបើអ្នកប្រើវាជាលើកទី ១ ចាប់ផ្តើមជាមួយនឹងរបស់លេងតូចៗ និងមិនធ្វើឱ្យតក់ស្លុតខ្លាំងពេក ដូចជាប្រើប្រដាប់រំញ័រ ឬក៏លាបក្រែមជាមួយគ្នា។

មើលរឿងសិចជាមួយគ្នា

ប្រើចក្ខុដើម្បីជម្រុញដល់សម្រើប។ វាមិនត្រឹមតែជួយឱ្យអ្នកបានសម្រាកប៉ុណ្ណោះទេ តែថែមទាំងជួយអ្នកឱ្យមានអារម្មណ៍ពុះកញ្ជ្រោលឡើងបានឆាប់រហ័សទៀតផង។

សាកល្បងប្រើក្បាច់ថ្មី

គួរផ្លាស់ប្តូរក្បាច់ថ្មី កុំប្រើតែក្បាច់សិចចាស់ៗ។ សាកល្បងក្បាច់ថ្មីមួយ ដូចជាក្បាច់មឹក ឬប្រសិនបើអ្នកព្រួយបារម្ភខ្លាចគ្រេច ថ្លោះត្រង់កន្លែងណាមួយ អាចសាកល្បងក្បាច់នាគ។

អ្នកក៏អាចពិសោធន៍មើលការរួមភេទនៅខាងក្រៅផ្ទះវិញម្តង ដើម្បីជួយបង្កើនសម្រើប។ គ្រាន់តែសម្លឹងមើលចំណុចសំខាន់ និងទាក់ទាញសម្រើបពីគ្នា។ សរុបមក ជីវិតផ្លូវភេទអាចជួយឱ្យអ្នកទាំងពីរមានសុភមង្គល និងរីករាយជាមួយគ្នាបានយូរអង្វែង៕