បន្ទាប់ពីអ្នកនាង ភិន ដាលីស សម្រាលបានកូនស្រីបានជោគជ័យរួចមក ឃើញថាមានតារាស្រីជើងចាស់មួយ រូបគឺ ឌួង ហ្សូរីដា បញ្ចេញចំណាប់អារម្មណ៍ជូនដល់ ភិន ដាលីស តាមរយៈបណ្តាញសង្គម ហ្វេស ប៊ុក ថា ៖ «មានអីខាត (ដូចធ្លាប់ប្រាប់ ប៉ាដាលីសអញ្ចឹង) ចំណេញបានកូនស្រីដ៏ស្អាត ហើយឃ្យូតទៀតពី ប៉ែន ចំរុង Congratulations With Strong & Young Mother We All So Proud On You Alis »។

ក្រោយមហាជនបានឃើញ កាជូនពររបស់ ឌួង ហ្សូរីដា ដូច្នេះក៏មានសង្គ្រាមពាក្យសម្តីកើតឡើងរវាងអ្នកគាំទ្រអ្នកនាង ភិន ដាលីស និង ឌួង ហ្សូរីដា តាមរយៈ Comment ជាច្រើន ដែលសរសេរទៅកាន់ ឌួង ហ្សូរីដា ថា សរសេរបែបនេះក្នុងន័យចំអក់ ឱ្យទៅឱ្យលោក អិន សុភិន ដែលត្រូវជាឪពុករបស់អ្នកនាង ភិន ដាលីស ថាចំណេញចៅ ស្រីម្នាក់ដ៏ឃ្យូតពីលោក ប៉ែន ចំរ៉ុង ។

ដោយឡែកងាកមកមើល ឌួង ហ្សូរីដា Comment តបទៅវិញថា  ៖  «ជាពាក្យតែងតែនិយាយលេងជាមួយគាត់ និងប៉ាគាត់ ហើយសូមជម្រាបថា កុំអគតិហើយគិតតែរឿងផ្លូវអវិជ្ជមានច្រើនពេក។ កន្លែងណា ជាពាក្យថាចំអកនោះ? នេះជាការលើកទឹកចិត្តក្នុងនាមជាម្តាយ ដ៏ក្មេងខ្ចីមួយរូប ដែលប្រឹងរក្សាកូនមួយនេះរហូតកើតចេញមក។ ដាលីសជាម្តាយ ដ៏ទាន់សម័យ ឆ្លាត និង ពូកែ គាត់មិនដែលយកខួរក្បាលគាត់ មកគិតវិភាគដូចអ្វីដែលមនុស្សអគតិ ចូលចិត្តបញ្ចេញទស្សនៈ ខុសប្រធានបទនោះទេសូមជ្រាប ហើយពាក្យទាំងនេះ គឺយើងឧស្សាហ៍នាំគ្នាចំអន់គ្នាលេងអោយតែជួបគ្នា។ សូមមេត្តាស្វែងយល់ សូមមេត្តាជ្រាបផងណា។»

ប្រភព៖ chnchannel