ឆ្លងកាត់ការប្រកួតប្រជែងរវាងរាជិនីកំពូលសម្រស់ជាច្រើនប្រទេសលើសាកលលោកតាមរយៈកម្មវិធីប្រកួតកំពូលនារីស្រស់ស្អាតលើសគេ Miss Grand International 2016 រួចមក ឥលូវពីកម្មវិធីបានរកឃើញកំពូលស្រីស្អាតលើសគេហើយ គឺនាង អារីសកា ពូទ្រីភើទីវី (Ariska Putri Pertiwi) មកពីប្រទេសឥណ្ឌូណេស៊ី ។

ក្នុងចំណោមកំពូលស្រីស្អាតប្រចាំប្រទេសជាច្រើនដែលមកចូលរួមប្រកួតប្រជែងនេះ នាង អារីសកា ពូទ្រីភើទីវី បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈម៉ូដសម្លៀកបំពាក់ប្រចាំប្រទេស កិរិយាមារយាទល្អ ពិសេសលើsនេះគឺទៅរូបសម្រស់ដ៏ស្រស់សោភារបស់នាង ដែលធ្វើឱ្យនាងឈោងចាប់បានដំណែង និង គ្រងមកុដរាជិនីកំពូលសម្រស់ Miss Grand International ឆ្នាំ ២០១៦ នេះ ។

បើតាមគេហទំព័រកម្មវិធី Miss Grand International បានឱ្យដឹងថា នាង អារីសកា ពូទ្រីភើទីវី មកពីប្រទេសឥណ្ឌូណេស៊ី បានជាប់ជាកំពូលស្រីស្អាត និង គ្រងមកុដឯក Miss Grand International ឆ្នាំ ២០១៦ ជាស្ថាពរហើយ ក្រោយពីឆ្លងកាត់ការប្រកួតប្រជែងអស់រយៈពេលប្រមាណជាជិត ១ ខែ នៅទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិក ។

មានការចូលរួមអបអរសាទរពីបណ្តាស្រីស្អាតជាច្រើនប្រទេសដែលបានចូលរួមប្រកួត មិនតែប៉ុណ្ណោះនៅប្រទេសឥណ្ឌូណេស៊ីផ្ទាល់ ក៏មានការសាទរជាមួយនឹងជ័យលាភីឯករបស់នាង អារីសកា ពូទ្រីភើទីវី ដែលជានារីតំណាងប្រទេសរបស់គេផងដែរ ហើយមានសារព័ត៌មានក្នុងស្រុក និង ក្រៅស្រុកជាច្រើនបានចុះផ្សាយពីម្ចាស់មកុដ Miss Grand International ឆ្នាំ ២០១៦ នាង អារីសកា ពូទ្រីភើទីវី ថាពិតជាស័ក្តិសមនឹងគ្រងមកុដនេះ ៕
សាកល

ប្រភព៖ pmhotnews