មនុស្សភាគច្រើនគិតថា មនុស្សស្រីគ្មានភាពព្រួយបារម្ភច្រើនពីបញ្ហារួមភេទឡើយ ប៉ុន្តែប្រុសៗដែលយល់ឃើញបែបនេះពិតជាខុស។ ខាងក្រោមនេះជារឿងមិនពិតជុំវិញបញ្ហាសិចរបស់មនុស្សស្រី ដូច្នេះអ្នកគួរឈប់យល់ច្រឡំទៀតទៅ៖

យើងគ្រប់គ្នាតែងតែយល់ថាមនុស្សស្រីគ្មានបញ្ហាចំពោះការរួមភេទឡើយ

មនុស្សស្រីច្រើនណាស់ដែលកំពុងតែប្រឈមមុខនឹងបញ្ហាផ្លូវភេទ រួមទាំង៖ មានសម្រើបតិច, កង្វះការបញ្ចេញទឹកកាម, ឈឺចាប់នៅពេលរួមភេទ…អាចធ្វើឱ្យមនុស្សស្រីលែងចង់រួមភេទ។

ចំណង់តណ្ហាផ្លូវភេទរបស់មនុស្សស្រីថយចុះបន្ទាប់ពីពេលអស់រដូវ

រឿងនេះអាចពិតចំពោះតែមនុស្សស្រីមួយចំនួនប៉ុណ្ណោះ វាមិនមែនជាការពិតចំពោះមនុស្សស្រីទាំងអស់ឡើយ។ ជាការពិតណាស់ តាមការរាយការណ៍បានឱ្យដឹងថា មនុស្សស្រីដែលអស់រដូវមួយចំនួនអាចមានចំណង់ផ្លូវភេទកាន់តែខ្លាំងឡើងជាមុន។ នេះអាចបណ្តាលមកពីភាពអង់អាចនៅពេលមានផ្ទៃពោះ ហើយប្រឈមមុខនឹងភាពតានតឹងតិចតួច។ ដូច្នេះការបន្ទោសទៅលើការអស់រដូវធ្វើឱ្យចំណង់ផ្លូវភេទថយចុះពិតជាមិនត្រឹមត្រូវឡើយ។

ការសម្រេចទឹកកាមជាវិធីតែមួយគត់អាចធ្វើឱ្យមនុស្សស្រីមានក្តីសុខបំផុត

មនុស្សស្រីភាគច្រើនចូលចិត្តការលេង ស្ទាបអង្អែល និងឱបថ្នាក់ថ្នមច្រើនជាងការរួមភេទ ហើយប្រសិនណាខ្វះកាយវិការទាំងអស់នេះ ពួកនាងនឹងគ្មានក្តីសុខពេញបរិបូរណ៍ឡើយ។ ដូច្នេះ ប្រសិនបើអ្នកធ្លាប់គិតថា ការសម្រេចទឹកកាមជាវិធីមួយគត់ធ្វើឱ្យមានក្តីសុខបំផុត គួរតែគិតឡើងវិញ។

អ្នកនឹងគ្មានផ្ទៃពោះឡើយ ប្រសិនបើអ្នកបានរួមភេទនៅថ្ងៃមករដូវ

ការបណ្តែតបណ្តោយខ្លួនរួមភេទក្នុងថ្ងៃកំពុងមករដូវមិនមែនជារឿងមួយត្រឹមត្រូវ ឬវិធីមួយដើម្បីជៀសវាងពីការមានផ្ទៃពោះឡើយ។ តែទោះបើទោះបីជាយ៉ាងណាក៏ដោយ នេះជាឱកាសដែលអាចធ្វើឱ្យស្ត្រីមានផ្ទៃពោះបានដែរ។ ទឹកកាមបុរសអាចរស់បានជាច្រើនថ្ងៃ នៅពេលវាបានចូលទៅក្នុងខ្លួនរបស់មនុស្សស្រី។ ដូច្នេះប្រសិនបើថ្ងៃផលិតស៊ុតរបស់អ្នកឆាប់មកដល់ នោះឱកាសនៃការមានផ្ទៃពោះអាចមានច្រើន។

រឿងសិចមិនមែនសម្រាប់មនុស្សស្រីមើលទេ

អ្នកណាៗក៏គិតថា នេះជារឿងមួយពិតប្រាកដណាស់ ដែលមនុស្សស្រីមិនចេះមើលរឿងសិច។ តែតាមពិតមនុស្សស្រីរីករាយនឹងមើលរឿងសិចច្រើនដូចមនុស្សប្រុសដែរ ហើយរូបភាពសម្រើបអាចធ្វើឱ្យពួកនាងមានអារម្មណ៍ពុះកញ្ជ្រោលឡើង។ ដូច្នេះប្រសិនបើនាងមិនអាចមានចំណង់តណ្ហា និងសម្រើបផ្លូវភេទទេនោះ ពួកនាងនឹងគិតដល់ការមើលរឿងសិច។

ការរួមភេទក្រោយពេលរៀបការរួច ជារឿងមួយឯករាជ្យបំផុត

នេះមិនមែនជាការពិតទាំងស្រុងឡើយ។ ការរៀបការមិនមែនជាការផ្តល់សិទ្ធិឱ្យអ្នកអាចរួមភេទបានទេ ហើយក៏មិនមែនមានន័យថា អ្នកអាចប្រព្រឹត្តរឿងអសីលធម៌ទាក់ទងនឹងការរួមភេទដែរ។ ការរួមភេទក្រោយពេលរៀបការរួចត្រូវតែទទួលបានការឯកភាពយល់ព្រមពីគូភាគីម្ខាងទៀត ហើយវាក៏ជារឿងមួយដែលផ្តល់សុវត្ថិភាពបំផុតដែរ។

វិធីដកអាអូនតូចចេញមុនពេលបាញ់ទឹកកាមនឹងជួយឱ្យអ្នកគេចផុតពីការមានផ្ទៃពោះ

ប្រសិនបើអ្នកធ្លាប់គិតថា ការប្រើវិធីដាក់អាអូនតូចសម្រុកចូលតំបន់ឯកជនរបស់មនុស្សស្រី ហើយដកចេញមុនពេលសម្រេចទឹកកាមនឹងអាចជួយអ្នកឱ្យគេចផុតពីការមានផ្ទៃពោះ អ្នកយល់ខុសហើយ ព្រោះករណីនេះមិនមែនចេះតែមានប្រសិទ្ធភាពរហូតឡើយ។

ការបញ្ចេញសម្លេងថ្ងូរជាវិធីតែមួយគត់ដែលបង្ហាញថាស្ត្រីមានក្តីសុខ

ប្រសិនបើអ្នកមិនចង់បញ្ចេញសម្លេងថ្ងូរទេ សូមកុំធ្វើវា។ មនុស្សស្រីមួយចំនួនចូលចិត្តបញ្ចេញសម្លេងថ្ងូរ ស្របពេលដែលមនុស្សស្រីដទៃទៀតចូលចិត្តភាពស្ងប់ស្ងៀម។ នេះមិនមែនមានន័យថា ពួកនាងទទួលបានក្តីសុខតិចនោះទេ។ ពិតណាស់មនុស្សប្រុសចូលចិត្តលឺសម្លេងអ្នកស្រែក ប៉ុន្តែប្រសិនបើអ្នកមិនចង់ធ្វើបែបនេះទេ អាចសាកល្បងប្រើវិធីផ្សេង ឬប្រាប់គាត់ថា អ្នកនឹងធ្វើវានៅពេលក្រោយ។

ការលេងប្រដាប់ភេទខ្លួនឯងអាចធ្វើឱ្យស្ត្រីអាចសម្រេចទឹកកាមបាន

មនុស្សភាគច្រើនគិតថា ការលេងប្រដាប់ភេទខ្លួនឯងជាវិធីតែមួយគត់ដែលធ្វើឱ្យមនុស្សស្រីអាចឈានដល់ចំណុចមានក្តីសុខបំផុត។ តែនេះមិនមែនជាការពិតឡើយ។ នៅមានវិធីសាស្ត្រជាច្រើនផ្សេងទៀតដែលជាតម្រូវការរបស់ពួកនាង ដើម្បីមានក្តីសុខ៕

ប្រភព៖ khmerpropey