ក្រុងឡុងដ៍: សិចបែបវិទ្យាសាស្រ្តក្នុងក្ដីសុបិននឹងអាចក្លាយជាការពិតនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមសហអគ្គនាយក Goldsmiths ដែលថ្លែងនៅក្នុងសន្និសីទស្ដីពីរ៉ូបូតសិច។

លោក ដាវីដ ឡេវី ជាអ្នកនិពន្ធសៀវភៅ សេ្នហា និងសិចជាមួយរ៉ូបូត បាននិយាយថា៖ «រ៉ូបូតសិចដំបូងបំផុតនឹងកើតចេញជារូបរាងនៅដើមឆ្នាំក្រោយ។

ក្រុមហ៊ុន Abyss Creations ផលិតតុក្កតាដូចពិត (Real Doll) ដែលបានធ្វើការងារលើគ្រឿងអេឡិចត្រូនិកនេះកន្លងមក។ វានឹងបោះជំហានទៅមុខសំដៅគោលដៅ តែវាត្រូវចំណាយពេលយ៉ាងតិច ១០ ឆ្នាំទៀតមុខតុក្កតាសិចដ៏វៃឆ្លាតត្រូវដាក់លក់លើទីផ្សារ»។

លោកបានបន្ដថា៖ «ចំណុចចាប់ផ្ដើមដ៏សំខាន់គឺ នៅពេលជនល្បីៗនឹងផ្ដើមរួមរ័កជាមួយរ៉ូបូត។ ជាទូទៅ វានឹងមានរនាំងចិត្ដវិទ្យា។ នៅពេលដែលវាក្លាយជាទំនោរទូទៅរបស់មនុស្ស វាប្រាកដជាលែងក្លាយជាឧបសគ្គទៀតហើយ»។

លោកថា ពីឆ្នាំមុន ចំណាប់អារម្មណ៍ចំពោះតុក្កតាសិចបានកញ្ជ្រោលឡើងខ្លាំង ដោយក្រុមអ្នកជំនាញរ៉ូបូត ក្រុមហ៊ុននានាចាប់ផ្ដើមបើកយុទ្ធនាការផលិតវត្ថុសម្រេចកាមជាមួយម៉ាស៊ីននេះភ្លាមៗ។

ប៉ុន្ដែវាមិនងាយក្នុងការប្រែក្លាយគំនិតស្រមៃទៅជាវត្ថុជាក់ស្ដែងឡើយ ដោយត្រូវមានការសិក្សាស៊ីជម្រៅបន្ថែមទៀត។

អ្នកនិពន្ធរូបនេះថា៖ «ខ្ញុំបានទស្សន៍ទាយថា អាពាហ៍ពិពាហ៍រ៉ូបូតដូចមនុស្សបំផុតនឹងត្រូវធ្វើក្នុងឆ្នាំ ២០៥០។ រនាំងឧបសគ្គសំខាន់គឺជាការសន្ទនារវាងមនុស្ស និងកុំព្យូទ័រ។ បច្ចុប្បន្នរ៉ូបូតមិនទាន់យល់ពីសម្ដីអ្នកនិយាយទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍