តារាទឹកភ្នែកកញ្ញា នី មុន្នីនាថ បន្ទាប់ពីបានភ្ជាប់ពាក្យជាមួយ អនិកជននៅសហរដ្ឋអាមេរិករួចអស់រយៈពេលជាយូមក នាងត្រូវបានមហាជន មួយចំនួនលួចខ្សឹមខ្សៀវវពីនាង និងគូណ្តឹងថា មានភាពរកាំរកុះជាមួយគ្នាទើបភ្ជាប់ពាក្យយូហើយមិនឃើញរៀបការ ។

Loading...

ជាមួយគ្នានេះតួស្រីសម្បុរស្រអែមស្រស់ នី មុន្នីនាថ សូមធ្វើការច្រានចោលទាំងស្រុងព្រោះនាង និងគូដណ្តឹង នៅតែមានទំនាក់ទំនងជាមួយគ្នាល្អដូចដើម មិនដូចអ្វីដែល គេនាំគ្នានិយាយពីនាងនោះឡើយ ។

លើសបីនេះទៅទៀត តួស្រីដែលមានគូដណ្តឹងជនជាតិខ្មែរ រស់នៅអាមេរិក រូបនេះបានបន្ថែមទៀតថា នាងត្រៀមចូលរោងការឆ្នាំ២០១៧ ហើយតាមពិតទៅនាង ចង់ចូលរោងការយូហើយដែរ តែមកពីនាងគូដណ្តឹងរបស់នាងបើកផ្លុវយ៉ាងពេញទំហឹង ក្នុងការបន្តឲ្យនាងនៅសម្តែងក្នុងសិល្បៈ ។

ម្យ៉ាងវិញទៀត នាងក៏មានការជាប់រវល់ និងមមាញិកជាមួយការងារសិល្បៈខ្លាំងពេក ទើបនាងនេះតែពន្យាចំណង់មង្គលការរហូតបែបនេះ មិនមែនមកពីនាង និងគូដណ្តឹងបែកផ្លូវគ្នានោះទេ ៕

ប្រភព៖ chnchannel