ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់អាយុ១០ឆ្នាំត្រូវជនកំណាចវ័យ៤៥ឆ្នាំចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច ក៏ប៉ុន្តែមុននឹងសម្រេចបណ្តាលឲ្យរហែកទ្វារមាសដាច់ដល់រន្តគូថ ហូរឈាមទាំងថ្លុក ហើយជនកំណាចបានដើរទៅវង់ផឹកស៊ីធ្វើព្រងើយ។ ករណីជនកំណាចចាប់ក្មេងស្រីរំលោភនេះកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៣ វិច្ឆិកា ២០១៦ នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខណៈឪពុកម្តាយទៅភ្ជាប់ពាក្យកូនស្រីដន្លង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនកំណាចនោះមានឈ្មោះ ចាន់ ថាន់ ភេទប្រុស អាយុ៤៥ឆ្នាំមានប្រពន្ធ និងកូនម្នាក់ មានទីលំនៅភូមិជប់ឃុំកណ្តៀងរាយជាមួយគ្នា។

Loading...

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុកុមារីនៅក្នុងផ្ទះបីនាក់បងប្អូន គឺកុមារីរងគ្រោះអាយុ១០ឆ្នាំ ប្អូនទី១អាយុ៨ ឆ្នាំនិងប្អូនទី២ អាយុ០៥ឆ្នាំ ដេកនៅក្នុងផ្ទះបីនាក់បងប្អូនដោយឪពុកម្តាយទៅចូលរួមភ្ជាប់ពាក្យកូនស្រីដន្លងនៅភូមិត្រពាំងបុណ្យ ឃុំច្រេស ស្រុកចន្ទ្រា។ ចំណែកជនកំណាចឈ្មោះថាន់ បានមកផឹស៊ីនៅផ្ទះរបស់ឈ្មោះ គឹម សាវន ខាងត្បូងផ្ទះជនរងគ្រោះចម្ងាយប្រមាណជា១០ម៉ែត្រ ឆ្លងថ្នល់លំដោយមានគ្នា៦នាក់ ផឹកតាំងពីម៉ោង៩និង០០នាទីព្រឹក ដល់ម៉ោងជាង១១និង៤០នាទីព្រឹក ក៏បាត់ជនកំណាចពីវង់ផឹក។

ហើយជនកំណាចនេះបានចូលទៅផ្ទះកុមារីរងគ្រោះ បានគំរាម៣នាក់បងប្អូនឲ្យនៅស្ងៀម កុំឲ្យមាត់បើហ៊ានស្រែកគេនឹងសម្លាប់ចោល ធ្វើឲ្យក្មេងទាំង៣នាក់បងប្អូនភ័យយ៉ាងខ្លាំង បន្ទាប់មកជនកំណាចបានចាប់ក្មេងស្រីអាយុ១០ឆ្នាំរំលោភសេពសន្ថវៈដោយទ្វារមាសក្មេងស្រីតូចពេក ជនកំណាចបានចាប់ហែករហូតដាច់ប្រដាប់ភេទ ធ្វើឲ្យទ្វារមាសរបួសដល់រន្ធគូថ ហើយជនកំណាចរំលោភរហូតបានសម្រេចគ្មានក្តីមេត្តាឡើយ ហើយដើរចេញទៅកាន់វង់ផឹកស៊ីអង្គុយផឹកធ្វើព្រងើយ ធ្វើឲ្យក្មេងស្រីឈឺចាប់យ៉ាងខ្លាំង ទួញយំ ស្រែកថ្ងូរក៏ឮដល់អ៊ុំស្រី ដែលនៅផ្ទះក្បែរសង្សយ័ក៏ដើរចូលមកមើល ក៏ប្រទះឃើញក្មួយស្រីដេកទាំងអាក្រាតនៅក្នុងថ្លុកឈាម ទើបសួររឿងហេតុ ក្មួយស្រីប្រាប់ថាឈ្មោះ ថាន់ ចាប់រំលោភ ទើបចេញទៅផ្ទះអ្នកជិតខាងទូរសព្ទ័ប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ មកចាប់ខ្លួនជនកំណាចនេះបានភ្លាមៗ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកស្វាយទាប ចាត់ការតាមនីតិវិធី។

ដោយកុមារីរងគ្រោះរបួសធ្ងន់ធ្ងរពេកហើយសន្លប់ សមត្ថកិច្ចក៏បានហៅរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ក្រុមគ្រូពេទ្យក៏បានដេរមុខរបួសឲ្យ និងកំពុងជួយសង្គ្រោះរហូតដល់ម៉ោង៦និង០០នាទីល្ងាចនៅមិនទាន់ដឹងខ្លួននៅឡើយទេ៕

ប្រភព៖ នី សាវុធ