ប្រេងដូង ជាគ្រឿងផ្សំមួយប្រភេទដែលមានប្រយោជន៍ខ្លាំងបំផុត ឱ្យតែនឹកឃើញដល់ការថែរក្សាសម្រស់ និងសុខភាព គឺតែងតែនឹកឃើញដល់វា។ នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកបានអានអំពីមូលហេតុដែលអ្នកគួរតែប្រើប្រេងដូង។

ថែរក្សាស្បែកពេញមួយយប់

Loading...

ប្រើប្រេងដូងមុនពេលចូលគេង វានឹងជួយធ្វើឱ្យផ្ទៃមុខរបស់អ្នកស្រស់ស្អាត ស្រទន់ និងបរិសុទ្ធ ពេលដែលវាបានជ្រាបចូលយ៉ាងជ្រៅនៅក្នុងស្បែក។

កម្ចាត់ខ្លាញ់ភ្លៅ និងថ្ពាល់គូទ

ប្រេងដូង គឺជាដំណោះស្រាយកម្ចាត់ខ្លាញ់ល្អបំផុត នៅត្រង់តំបន់ភ្លៅ និងថ្ពាល់គូទសម្រាប់ស្តីជាច្រើន។ វាជារូបមន្តដ៏សាមញ្ញបំផុត អ្នកមានតែទឹកឃ្មុំលាយជាមួយប្រេងដូង ហើយអនុវត្តវានៅលើស្បែករបស់អ្នកមុនពេលចូលគេង។  ខ្លាញ់ភ្លៅ និងថ្ពាល់គូទនេះ នឹងត្រូវបានកម្ចាត់បន្ទាប់ពីអនុវត្តបានច្រើនសប្ដាហ៍។

បន្ទន់ស្បែកគល់ក្រចក

ដើម្បីបន្ទន់ស្បែកគល់ក្រចករបស់អ្នក អ្នកគ្រាន់តែធ្វើការម៉ាស្សាប្រេងដូងនៅលើគល់ក្រចកស្ងួត។

ហើមសរសៃឈាម

ម៉ាស្សាសរសៃជាមួយនឹងប្រេងដូង ហើយបើយោងតាមការសិក្សាមួយចំនួននេះ វាគឺជាវិធីសាស្ត្រអស្ចារ្យសម្រាប់ព្យាបាលបញ្ហានេះ។

ក្រែមសម្រាប់លាបដៃ

បញ្ហាដៃស្ងួតរបស់អ្នក អាចត្រូវបានដោះស្រាយដោយប្រើបេងដូងតែប៉ុន្មានដំណក់តែប៉ុណ្ណោះ។ វានឹងធ្វើឱ្យដៃមានសភាពរលោង និងទន់។

ជាក្រែមធម្មជាតិ

ប្រើវាជាក្រែម ជំនួយក្រែមគីមីដែលមានតម្លៃថ្លៃ ហើយពួកគេមានសារធាតុគីមីច្រើនទៀត។ អ្នកអាចជំនួសវាដោយប្រើប្រេងដូង ព្រោះវាជាប្រេងធម្មជាតិដែលមានតម្លៃថោក និងជួយឱ្យស្បែកមានសំណើម ស្រស់ស្រទន់។

ព្យាបាលរោមភ្នែក

មុនពេលអ្នកចូលគេង អនុវត្តប្រេងដូងទៅលើរោមភ្នែករបស់អ្នក។ វាពិតជាមានប្រយោជន៍ខ្លាំងណាស់ ជាពិសេសប្រសិនបើអ្នកពាក់វែនតាតុបតែងមុខ៕

ប្រែសម្រួលដោយ៖ Brugn ដកស្រង់ពី៖ ខ្មែរប្រពៃ