អំពើហិង្សាក្នុងគ្រួសារមានច្រើនទម្រង់, វាអាចខាងផ្លូវកាយ, ផ្លូវចិត្ត ឬ ផ្លូវភេទ ។ អំពើហិង្សាក្នុងគ្រួសារកើតឡើង នៅពេលមនុស្សបានប្រើប្រាស់កម្លាំងបាយ ឬ ការគំរាមកំហែង ដើម្បី «រៀបចំ» មនុស្សម្នាក់ ។

ប៉ុន្តែ វាក៏បានប៉ះពាល់ដល់ស្មារតីកុមារផងដែរ នៅពេលពួកបានឃើញហេតុការណ៍កើតឡើង, វាអាចជាបទពិសោធន៍ដ៏ឈឺចាប់មួយសម្រាប់ពួកគេ នៅថ្ងៃអនាគត ។

ជាធម្មតា អំពើហិង្សាក្នុងគ្រួសារកើតឡើង រវាងមនុស្ស២នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ។

ជាក់ស្តែងថ្មីៗនេះ ថ្មីៗនេះ វីដេអូមួយដែលត្រូវបានថត បានបង្ហាញឲ្យអំពើហិង្សាក្នុងគ្រួសារមួយបានកើតឡើងគួរឲ្យរន្ធត់ នៅពេលបុរសអត់ពាក់អាវម្នាក់ បានដុំប្រពន្ធយ៉ាងសាហាវ នៅទីកន្លែងសាធារណៈមួយក្នុងប្រទេសចិន ។ បុរសនេះរុញច្រាន, ដាល់ និងទាត់ធាក់ស្ត្រីជាប្រពន្ធគ្មានធម៌មេត្តាសូម្បីបន្តិចឡើយ ។

ខណៈនោះផងដែរ គេឃើញបុរសម្នាក់បានជួយឃាត់បុរសជាប្តីនោះ ប៉ុន្តែ ប្តីរូបនេះមិនស្តាប់ និងព្យាយាមដាល់គាត់ និងនិយាយឲ្យថយចេញថែមទៀតផង ។ ប្តីរូបនេះបន្ទាប់មក បានដើរសំដៅទៅប្រពន្ធ រួចបន្តទង្វើប្រឆាំងច្បាប់នេះតទៀត រហូតនាងដេកស្តូកស្តឹងតែម្តង ។

ប៉ុន្តែ ទីបំផុត បុរសជាប្តីនេះ ក៏ត្រូវបានរងកណ្តាប់ដៃពីសំណាក់មនុស្ស១ក្រុមវិញផងដែរ ក្រោយពីពួកគេបានឃើញហេតុការណ៍នេះដ៏សាហាវ ៕