សិល្បៈ ៖ ខណៈដែលអ្នកសិល្បៈជាច្រើនរូបបានប្រជែងគ្នាប្ដូររថយន្តទំនើបៗ ដើម្បីបង្អួតភាពឡូយឆាយ ងាកមកតារាសម្ដែង និងពិធីករលោក ម៉ាដូណា ក៏បានទិញរថយន្តថ្មីម៉ាក Hamer ស៊េរី ឆ្នាំ២០០៨ មានតម្លៃជាងបួនម៉ឺនដុល្លារ បន្ថែមលើរថយន្តចាស់ម៉ាកHighlander ស៊េរីឆ្នាំ២០០២ ដែលលោកកំពុងជិះរាល់ថ្ងៃ។ តែការបង្អួតរថយន្តថ្មីនេះ ក៏មានព័ត៌មានចចាមអារ៉ាមថា លោកបានទិញបង់រំលោះពីក្រុមហ៊ុន លីហួរ ប៉ុន្តែព័ត៌មាននេះត្រូវលោក ម៉ាដូណា បដិសេធថា លោកមិនបានទិញបង់រំលោះទេ គឺទិញឲ្យលុយសុទ្ធទាំងស្រុង។

តារារូបនេះបន្តថា ការសម្រេចចិត្តទិញរថយន្តម៉ាក Hamer លោកមិនមានគោលបំណងចង់ប្រជែងភាពឡូយឆាយជាមួយអ្នកសិល្បៈរូបណាទេ គឺលោកមានទំនុកចិត្តលើរថយន្តម៉ាកនេះ ព្រោះវាធន់ និងមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ហើយប្រសិនបើជួបហេតុការណ៍ផ្សេងៗរថយន្តម៉ាកនេះ ក៏អាចយកាត់បន្ថយគ្រោះថ្នាក់ដល់អ្នកជិះមួយកម្រិតផងដែរ ព្រោះមានតួមាំជាងម៉ាកផ្សេងទៀត។ ម៉ាដូណា បន្តថា រថយន្តថ្មីនេះលោកបានទិញក្នុងតម្លៃជិតបួនម៉ឺនដុល្លារ តែលោកបានកែពីប្រើសាំងទៅជាប្រើហ្គាសម្ដងវិញ ដែលត្រូវចំណាយជិតបីពាន់ដុល្លារបន្ថែមទៀត ដូច្នេះហើយតម្លៃឡានថ្មី ដែលលោកបានទិញនេះសរុបគឺមានតម្លៃជាងបួនម៉ឺនដុល្លារ។

គួរបញ្ជាក់ដែរថា ខណៈដែលតារាសម្ដែង និងពិធីករលោក ម៉ាដូណា ទិញរថយន្តថ្មីបន្ថែមមួយគ្រឿងទៀត ក៏មានព័ត៌មានថា លោកបានទិញបង់រំលោះពីក្រុមហ៊ុន លីហួរ ព្រោះថ្មីៗខាងក្រុមហ៊ុនលក់រថយន្តបង់រំលោះមួយនេះ ក៏បានផុសរូប និងថ្លែងអំណរគុណចំពោះលោកដែលបានប្រើសេវាកម្មក្រុមហ៊ុនរបស់គេ ប៉ុន្តែព័ត៌មាននេះនៅពេលឆ្លើយតបជាមួយលោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube.net លោក ម៉ាដូណា បានប្រាប់ថា ការទិញរថយន្ត Hamer នេះលោកមិនបានទិញបង់រំលោះទេ គឺទិញដាច់តែម្ដង ដោយលោកបានចូលលុយជាមួយបងស្រីលោក ទើបទិញបានរថយន្តមួយគ្រឿងនេះបាន៕

madona2

madona madona1

ប្រភព៖ kqube