កាលពីថ្ងៃទី ០៧ ខែវិច្ឆិការម្សិលមិញនោះ ជាថ្ងៃម្ភោធរឿង “បណ្តឹងស្រីទាំង៥” ដែលជាខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មមហាហង្ស ដោយក្នុងនោះមានវត្តមានតារាល្បីៗជាច្រើនរូបចូលសម្តែងក្នុងរឿងនេះថែមទៀតផង ។

ជាមួយគ្នានោះ ក៏មានវត្តមានតារាចម្រៀង ក្មេងខ្មែរ ទៅច្រៀងដើម្បីបង្កើនបរិយាកាសឲ្យកាន់តែសប្បាយរីករាយ និងមានភាពល្បីល្បាញ និងដើមម្បីទាក់ទាញនូវចំណាប់អារម្មណ៍ ទស្សនិកជន ឲ្យទៅចូលរួមទស្សនាកម្សាន្ត។

ក្នុងនោះផងដែរ ក៏មានវត្តមាន តារាសម្តែងល្បីៗដូចជា កញ្ញា មាន សូនីតា អ្នកនាង សុខ សុម៉ាវត្តី កញ្ញា ទឹមរដ្ឋា ក្រុមក្មេងខ្មែរ រួមទាំងតារាសម្តែងជាច្រើនរូបទៀត ។

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ ក្នុងអំឡុងពេលកំពុងសម្ភោធរឿង ស្រាប់តែ ក្មេងខ្មែរ លុតជង្គង់សុំសេ្នហ៍រាជនីក្រមា នៅ Legend Cinemas ធ្វើឲ្យ មាន សូនីតា មានអារម្មណ៍អៀន ព្រមទាំងសើចបិតមាត់មិនជិតទេ ។

គួបញ្ជាក់ថា ការសុំស្រលាញ់របស់ក្មេងខ្មែរទៅកាន់ រាជនីក្រមា គ្រាន់តែជាការសម្តែងឲ្យបរិយាកាស នាក់តែមានភាពស្រស់ស្រាយតែប៉ុណ្ណោះ និង ធ្វើឲ្យអ្នកចូលរួមកម្មវិធីមានការសប្បាយរីករាយ ជាមួយនឹងអ្វីដែលប្លែក ៕

ប្រភព៖ chnchannel