(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ទី៨ ខែវិច្ឆិកានេះ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយក្នុងវិស័យកីឡាជាតិ បន្ទាប់ពីមានគណនីហ្វេសប៊ុកឈ្មោះ Kun Khmer Figter បានបង្ហោះនូវវីដេអូរបស់អ្នកប្រដាល់ជួរមុខ ឡៅ ចន្ទ្រា សិស្សគុនក្លឹបកងទ័ពឆ័ត្រយោង៩១១ និងជាម្ចាស់មេដាយមាសកីឡាជាតិ National Games លើកទី១ កាលពីពេលថ្មីៗកន្លងទៅ ជាមួយនឹងការបញ្ចេញនូវពាក្យសម្ដីមិនសមរម្យលក្ខណៈម៉ាក់ងាយលើមេដាយមាសកីឡាជាតិនេះ ដោយបានចាត់ទុកជាមេដាយដែក និងមានតម្លៃតិចតួចត្រឹម ៣០ម៉ឺនរៀល ។

ទន្ទឹមជាមួយការបង្ហាញនូវវីដេអូរយៈពេលជិត ២នាទីខាងលើនេះ មកទល់ពេលនេះ នៅមិនទាន់មានស្ថាប័នពាក់ព័ន្ធណា ជាពិសេសសហព័ន្ធកីឡាប្រដាល់កម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ ជុំវិញការបញ្ចេញយោបល់នៅលើប្រព័ន្ធទំនាក់ទំនងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិបែបនេះនៅឡើយទេ។

តែយ៉ាងណាមានអ្នកគាំទ្រមួយចំនួនធំ បានសម្ដែងការមិនពេញចិត្តជាខ្លាំង ចំពោះទង្វើរបស់ ឡៅ ចន្ទ្រា បើទោះបីជាគេជាកីឡាករល្បីម្នាក់ក៏ដោយ។ ចង់ដឹង ឡៅ ចន្ទ្រា និយាយបែបស្រវឹងយ៉ាងណា សូមទស្សនាវីដេអូដូចក្រោម៖

lovchantha

ប្រភព៖ Khmertalking

ដកស្រង់ពី៖ khmernews.today