តារាចម្រៀងរូបរាងតូចច្រលឹងប្រចាំផលិតកម្មសាន់ដេ ស្រីស្អាត អេនជី បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយគូស្នេហ៍ ដែលត្រូវបានគេស្គាល់ថា ជាប្អូនប្រុសរបស់ម្ចាស់ហាងលក់សម្លៀកបំពាក់លោក រ៉ាយុទ្ធ នៅថ្ងៃទី ១១ ខែវិច្ឆិកា នេះ ។ តោះទៅមើលរូបថតរបស់ អេនជី នៅក្នុងថ្ងៃពិសេសនេះទាំងអស់គ្នា តើនាង ស្រស់ ស្អាតកម្រិតណា? ។

ក្រោយពីស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំមកនោះ ពេលនេះតារាចម្រៀង អេនជី បានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយលោក គង់ សុខអេង នៅថ្ងៃទី ១១ ខែវិច្ឆិកានេះ ។ តែពិធីភ្ជាប់ពាក្យរបស់ អេនជី ហាក់មិនសូវមាន មិត្តភក្តិក្នុងសិល្បៈចូលរួមប៉ុន្មានទេ ។

ស្ថិតក្នុងសម្លៀកបំពាក់ជាកូនក្រមុំ អេនជី មានទឹកមុខស្រស់ស្រាយ និងមានសម្រស់ស្រស់ស្អាតគួរអោយស្រលាញ់ ។ ប៉ុន្តែយ៉ាងណា អេនជី មិនទាន់ប្រាប់ថា នាងនិងចូលរោង ការនៅថ្ងៃណានោះទេ ។ ចុងក្រោយនេះ អែនជី ហាក់មិនសូវមានសកម្មភាពសិល្បៈប៉ុន្មានឡើយ។ប៉ុន្តែនាងអះអាងថា នឹងចេញ បទថ្មីៗនៅក្នុងពេលឆាប់ៗនេះ ៕ ចេនី

ប្រភព៖ pmhotnews