គេហទំព័រ Sciencealert បានផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា កម្អួតត្រីបាឡែនទម្ងន់៨០គីឡូក្រាម ត្រូវបានអ្នកនេសាទចំនួន៣នាក់មកពីប្រទេសអូម៉ង់(Oman)ប្រទះឃើញ ហើយក៏ក្លាយជាបុរសអ្នកនេសាទមហាសំណាងពីការប្រមូលផលនេសាទរបស់ខ្លួន ដោយសារកម្អួតត្រីបាឡែននោះមានតម្លៃរហូតដល់ទៅ៣លានដុល្លារអាមេរិក ។

កម្អួតត្រីបាឡែន គឺជាសារធាតុដ៏កម្រដែលខ្ជាក់ចេញពីមាត់ត្រីបាឡែន ។ គេអាចយកសារធាតុនេះដើម្បីផ្សំចូលក្នុងទឹកអប់មានតម្លៃថ្លៃបំផុត ពីព្រោះសារធាតុកម្អួតត្រីបាឡែនវាអាចជួយរក្សានូវក្លិនទឹកអប់បានយូរ ។

អ្នកវិទ្យាសាស្ត្របានធ្វើការពន្យល់ថា កម្អួតត្រីបាឡែន គឺជាសារធាតុដ៏អាថ៌កំបាំងមួយដែលឋិតនៅក្នុងក្រពះត្រីបាឡែន សម្រាប់ជួយរំលាយកម្ទេចចោលនូវវត្ថុ ឬអាហារដែលមិនរលាយក្នុងក្រពះ រួចហើយត្រីបាឡែនក៏បានខ្ជាក់ចេញជាកម្អួតដ៏កម្រអណ្តែតលើផ្ទៃទឹកសមុទ្រ ៕

ប្រភព៖ dtn7