កញ្ញា វ៉ាន់ នីឡា មានឈ្មោះក្នុងសំបុត្រកំណើតថា សុខ ចិន្តា ដែលបានដាក់ពាក្យបណ្តឹងទៅលើអតីតសង្សារចាស់ លោក សិទ្ធិ សក្ត័ ដែលបានបង្ហោះរូបភាពមិនគួរគម្បីរបស់នាងនៅតាមបណ្តាសង្គមសាធារណៈ ។

វ៉ាន់ នីឡា បាននិយាយឡើងថា«ថ្ងៃ 17 ស្អែកនេះ វេលាម៉ោង2 ខ្ញុំនឹងរង់ចាំស្តាប់ពីមេធាវី ដែលចៅក្រមហៅជនសង្ស័យឲ្យចូលទៅតុលាការ ក្រោយពី មិនបានចូលខ្លួន4ដងមកហើយ គឺពីរដងនៅក្រសួងមហាផ្ទៃ 2ដងកោះហៅដោយព្រះរាជអជ្ញារង តុលាការក្រុងភ្នំពេញ។ លើកនេះគឺលើកទី5 ដែលកោះដោយចៅក្រមស៊ើប។ក្នុងករណីដែលមិនចូលខ្លួនតាមការកំណត់ខាងលើតុលាកានិងចេញបញ្ជាបង្គាប់អោយនាំខ្លួន»

កញ្ញា វ៉ាន់ នីឡា បានបន្ថែមទៀតថា ទោះបីនាងកំពុងទៅធ្វើការរកប្រាក់ចិញ្ចឹមជិវិតនៅក្រៅប្រទេសមែនពិតតែរូបនាងនៅតែតាមដាន ជាមួយនឹងបង្ហាញរបស់តុលាការ និងមានទំនាក់ទំនងគគ្នាមិនដាច់ជាមួយមេធេវីរបស់នាង ពីសកម្មភាពផ្សេងៗដែលតុលាការបានបានកំណត់បង្ហាញ៕


ប្រភព៖ chnchannel