វីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះលើបណ្តាញសង្គម នាពេលថ្មីៗនេះ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងផុសផុល ចំពោះសកម្មភាពក្មេងស្រីម្នាក់ស្ថិតក្នុងឯកសណ្ឋានសិស្សសាលា បានវាយតបតនឹងចោរប្រុសវ័យក្មេងម្នាក់ ដោយប្រើប្រាស់វិជ្ជាគុនដំបងដ៏ស្ទាត់ជំនាញរបស់នាង ស្ថិតនៅលើដងផ្លូវសាធារណៈមួយកន្លែង ដែលត្រូវបានសន្និដ្ឋាននៅក្នុងប្រទេសចិន ។

ប៉ុន្តែ វីដេអូឃ្លីបនេះ ត្រូវបានអ្នកលេងអ៊ីនធើរណេតភាគច្រើនបានបញ្ចេញយោបល់ថា «វាគ្រាន់តែជាការសម្តែងប៉ុណ្ណោះ ព្រោះថា កាយវិការអ្នករត់ និងអ្នកវ៉ៃក៏មើលទៅដូចសម្តែង ហើយមានដំបងនៅក្បែរដូចត្រៀមទុកស្រេច» ។

ទោះជាយ៉ាងណា វីដេអូនេះ ក៏បានបង្ហាញអំពីការអប់រំមួយផងដែរ ដើម្បីឲ្យមនុស្សគ្រប់គ្នាទាំងប្រុសទាំងស្រី ជាពិសេសកូនសិស្សសាលា ដែលមានឱកាស គួរឆ្លៀតទៅហ្វឹកហាត់វិជ្ជាគុន ដើម្បីឲ្យចេះខ្លះៗ គ្រាន់ការពារខ្លួនពីសត្រូវយារយីផងដែរ ៕